ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រ​ហមកម្ពុជា បានអ​ញ្ជើញជា​អធិបតីបើ​កដំ​ណើ​រកា​រ ជាផ្លូវការ នូវពិ​ធីបុណ្យ​សមុទ្រ​លើកទី៧ នៅ​ក្នុងខេត្ត​កោះកុង »» រកឃើញភ្លុក​ដំរី​ជាង៣​តោន ដែលលាក់ទុកនៅក្នុងកុងទីន័រ ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  »» លោក សុខ ឡុង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង» »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យ ចំនួន០៩នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន »» សិស្សវិទ្យាល័យកោះធំ ជិត៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងពីមូលហេតុ »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹង ករណីជួញដូរគ្រឿងញៀន »» ជ​នសង្ស័យ ប្រុស-ស្រីចំនួន​២៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​តុលាការ ​ពាក់ព័ន្ធទៅនឹង​ករណី​គ្រឿង​ញៀន »» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជា រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងបាន សម្រេចបង្កើត ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៅស្នងការដ្ឋាន នគរបាល ខេត្ត-រាជធានី ចំនួន ០៤និង ខេត្តបន្ទាយមានជ័យមួយទៀត បន្ទាប់ពីខេត្ត-រាជធានីទាំងបួននេះ បានរៀបចំ រួចរាល់ហើយ !!!!!!!

បាត់ខ្លួន៥ថ្ងៃ ប្រទះឃើញសាកសព ដេកស្លាប់នៅ ក្បែរចំការដំឡូង

ខេត្តបន្ទាយមានជយ័:បុរសវ័ចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរចម្ការដំឡូង ខណៈពេលដែលក្រុមគ្រួសារថា បាត់ពីផ្ទះចំនួន០៥ថ្ងៃមកហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងបានរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ។

សូមជម្រាបដែរថា ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៧និង៣០នាទី ថ្ងៃអាទិត្យ ១០ រោច ខែកក្តឹក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ នៅចំណុចចំការដំឡូងស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ឆាយ សារី ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិប្រជាធម្មកើត មណ្ឌល៨ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃមករស់នៅផ្ទះជួល ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតែពីរនាក់ប្តីប្រពន្ឋ។

ប្រពន្ឋទៅធ្វើការនៅប្រទេសថៃ ទៅព្រឹកវិលវិញល្ងាច ហើយប្តី នៅផ្ទះតែម្នាក់ឯង គ្មានអ្នកមើលថែបានដេកស្លាប់នៅចំការដំឡូង។បើតាមការបំភ្លឺពីប្រពន្ឋសាកសព ឈ្មោះ ផិត ផាត់ ភេទ ស្រី អាយុ៦៣ឆ្នាំ បានឲ្យដឹងដែរថា៖ប្តីរបស់ខ្លួន មានជម្ងឺប្រសៃប្រសាទ ជាយូរមកហើយ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០១៨ បានបាត់ចេញពីផ្ទះ រហូតដល់ថ្ងៃកើតហេតុ ទើបឃើញដេកស្លាប់ នៅកន្លែងកើតហេតុខាងលើ។

តាមការត្រួតពិនិត្យផ្នែកក្បាល គ្មានស្លាកស្នាម ផ្នែកមុខភ្នែករូងជ្រៅ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ ផ្នែកពោះស្វិត(អត់ អាហារ) ផ្នែកអវជីវះពុំមានស្លាកស្នាមអ្វីទេ ពោលគឺសាកសពពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធ ទៅនិងអំពើឃាតកម្មឡើយ។

សមត្ថកិច្ចបានបន្តទៀតថា៖តាមការសន្និដ្ឋានរបស់គណកម្មការ ត្រួតពិនិត្យសាកសព គឺស្លាប់ដោយសារជម្ងឺផ្លូវចិត្ត និងអត់អាហារជាយូរថ្ងៃ។បច្ចុប្បន្នសាកសពបានប្រគល់ទៅឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

IMG-20181202-WA0399

IMG-20181202-WA0398

IMG-20181202-WA0397

IMG-20181202-WA0396

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved