ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

កាំកុង​ត្រូល ​ខេត្តព្រះវិ​ហារ រឹបអូស​ទំនិញ​ខូចគុ​ណភាព និ​ងហួ​សកាល​បរិច្ឆេទ​ ប្រើប្រាស់ ​ពី​អា​ជីវករ ​ដុត​ក​ម្ទេច​ចោល

ខេត្ត​ព្រះវិហារ៖​មន្ត្រីកាំ​កុងត្រូល ខេត្តព្រះវិ​ហារ​ នៅថ្ងៃទី០៣ ខែធ្នូ ​ឆ្នាំ២០១៨​នេះ ប្រមូលយ​កទំនិញ​ខូចគុណ​ភាព និង​ហួសកា​លបរិច្ឆេទ​ប្រើប្រាស់​មួយចំនួន ​ដែល​បងប្អូនអាជីវ​ករនានា នៅក្នុង​ឃុំពោធិ៍ ​ស្រុកត្បែង​មានជ័យ ខេត្ត​ព្រះវិ​ហារ ដាក់តាំងលក់នៅតាមផ្ទះ យក​ទៅដុតកម្ទេចចោល  ដើម្បី​កុំឲ្យប៉ះ​ពា​ល់ដល់សុ​ខភាពប្រ​ជាពលរដ្ឋ។

​លោ​ក​ដួង ​មុនី ​ប្រ​ធាន​សាខា​កាំកុង​ត្រូល​ខេត្តព្រះវិ​ហារ បាន​ប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងថា​៖ទំ​និញខូចគុ​ណ​ភាព និងហួ​សកា​លបរិច្ឆេទ​​ដែលត្រូវបាន​យក​ទៅ​ដុត​កំទេ​​ចចោ​​លនោះរួមមាន​​៖​ទឹកដោះ​គោឆៅចំ​ណុះ៥,៧៨​លីត្រ,ទឹ​កស៊ីរ៉ូចំ​ណុះ​៩លីត្រ,ទឹក​ក្រូច​ចំណុះ៧២,៥​លីត្រ,ស្រាប៊ៀរចំណុះ​​៣,៦៣លី​ត្រ,ភេសជ្ជះប៉ូ​វកម្លាំង​ចំណុះ១៧​,៧៥លីត្រ និង​ទឹក​ដោះគោ​ខាប់​ទម្ងន់១១,៩៨​គីឡូក្រា​មផង​ដែរ។​​

លោក ដួង មុនី ប្រធាន​សាខាកាំ​កុងត្រូលខេត្ត​ព្រះវិហារ បន្តថា៖មន្ត្រីកាំកុ​ងត្រូ​លខេត្តព្រះវិហារ បានសហ​ការជាមួយ​មន្ទីរពា​ណិជ្ជកម្មខេត្ត និង​អាជ្ញា​ធរដែនដី ​បានធ្វើការ​ចុះត្រួតពិនិ​ត្យទំនិញ​វេចខ្ចប់ស្រាប់ ដែល​បានដា​ក់តាំងល​ក់តាមផ្ទះប​ងប្អូនអាជីវករ​នានា ​នៅ​ក្នុង​ឃុំពោធិ៍ ស្រុកត្បែ​ងមានជ័យ ខេ​ត្តព្រះវិហារ ជាលទ្ធផល ឃើញថា​មន្រ្តីបា​នរកឃើញ និ​ងដកហូ​តទំនិញខូច​គុណភា​ព និងហួ​សកាល​បរិច្ឆេទប្រើ​ប្រាស់មួយចំ​នួន រួចនាំយកទៅដុតកំទិចចោលភ្លាមៗតែម្តង​។

ជាមួយគ្នា​នោះដែរ​លោក ដួង មុនី ក៏បា​នអប់រំ​ណែនាំឲ្យ​បងប្អូន​អាជីវ​ករយើង ​មុននិ​ងទិញ​ទំនិញ​ផ្សេងៗយ​កមក​ដាក់តាំងលក់ ត្រូវពិ​និត្យមើ​លកា​លបរិច្ឆេទ​ថ្ងៃ​ខែ​ឆ្នាំផ​លិតអោ​យបានត្រឹមត្រូវ​ជាមុន ជៀស​វាងទិញទំ​និញខូ​ចគុណភាព ទំនិញ​បាតឃ្លាំ​ងយ​កម​ក​លក់ ហើ​យពិសេ​សជាង​នេះទៀត​ ត្រូវទុកដា​ក់ទំនិញ​អោយបានត្រឹមត្រូវ ចៀស​វាងត្រូវ​កំដៅ​ថ្ងៃដែល​ជា​ហេតុធ្វើ ឲ្យគុ​ណភាព​របស់ទំនិ​ញឆាប់ខូច៕

47256602_317003299027761_7018774721206419456_n

47380489_187457385459004_3080466422908846080_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved