ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រ​ហមកម្ពុជា បានអ​ញ្ជើញជា​អធិបតីបើ​កដំ​ណើ​រកា​រ ជាផ្លូវការ នូវពិ​ធីបុណ្យ​សមុទ្រ​លើកទី៧ នៅ​ក្នុងខេត្ត​កោះកុង »» រកឃើញភ្លុក​ដំរី​ជាង៣​តោន ដែលលាក់ទុកនៅក្នុងកុងទីន័រ ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  »» លោក សុខ ឡុង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង» »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យ ចំនួន០៩នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន »» សិស្សវិទ្យាល័យកោះធំ ជិត៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងពីមូលហេតុ »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹង ករណីជួញដូរគ្រឿងញៀន »» ជ​នសង្ស័យ ប្រុស-ស្រីចំនួន​២៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​តុលាការ ​ពាក់ព័ន្ធទៅនឹង​ករណី​គ្រឿង​ញៀន »» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជា រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងបាន សម្រេចបង្កើត ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៅស្នងការដ្ឋាន នគរបាល ខេត្ត-រាជធានី ចំនួន ០៤និង ខេត្តបន្ទាយមានជ័យមួយទៀត បន្ទាប់ពីខេត្ត-រាជធានីទាំងបួននេះ បានរៀបចំ រួចរាល់ហើយ !!!!!!!

ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់ទី០៩ ក្នុងចំណោម ១០ប្រទេសដែល ផលិតស្រូវ បានច្រើន ជាងគេ បំផុតនៅលើពិភពលោក !!!!!!!!

ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់ទី០៩ ក្នុងចំណោម ១០ប្រទេសដែល ផលិតស្រូវ បានច្រើន ជាងគេ បំផុតនៅលើពិភពលោក !!!!!!!!

ដោយះ លោក ហុង រដ្ឌា
ចេញផ្សាយថ្ងៃ ចន្ទ័ ១១ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នៅលើពិភពលោកយើងនេះ ពុំមានមនុស្សណាម្នាក់មិនទទួលទានអាហារ ជាប្រចាំថ្ងៃនោះទេ ហើយបើទោះជាមានប្រទេសខ្លះទទួលទាន នំបុ័ងក៏ដោយ ក៏នៅតែត្រូវការប្រើអង្ករ យកទៅបំលែង គឺចេញពីសារធាតុដើមគឺអង្ករដដែល។ហើយអង្ករ​ស្ថិត​ក្នុង​ចំណោម​ដំណាំ​ស្បៀង​ធំ​ បំផុតទាំង៣ប្រភេទ រួម​មាន ពោត​ និង ស្រូវ​សាលី។ ក្នុង​ឆ្នាំ ២០០៩ មនុស្ស​ប្រើប្រាស់​អង្ករ​៧៨% នៃ​​ទំហំ​កសិកម្ម​ ដែលផលិតបាន។ មនុស្ស​ច្រើន​ជាង ៣,៥ ប៊ីលាន​នាក់​ នៃប្រជាជនក្នុងពិភពលោក គិត​ថា​ អង្ករ​គឺ​​​អាហារ​ចាំបាច់​ សម្រាប់ពួកគេ។ នេះ​បើ​តាម របាយការណ៍របស់ Worldatlas។ ក្នុងសម័យ សង្គមរាស្ត្រនិយម ប្រទេសកម្ពុជាបានល្បីរន្ទឺ លើសកលលោក ការនាំស្រូវ និងផលិតស្រូវ ចេញទៅក្រៅប្រទេស ហើយរស់ជាតិអង្ករកម្ពុជា មានរស់ជាតិឆ្ងាញ់ធ្វើអោយបរទេស កោតសរសើរប្រទេសកម្ពុជា យើងរហូតដល់បច្ចុប្បន្ននេះ អង្ករប្រទេសកម្ពុជា ក៏ត្រូវបានបរទេសកោតសរសើរ ថាមានរស់ជាតិឈ្ងុយឆ្ងាញ់ផងដែរ។

វាលស្រែនៅ​អាងត្រពាំងថ្ម ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ  ជាភស្តុតាងមួយដែលបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានវិស័យកសិកម្ម តាំងពីបុរាណកាលមក។ហើយក៏មានខេត្តបាត់ដំបង និងមានខេត្តជាច្រើនទៀតក៏ជាកន្លែងជំរុកស្រូវ ជាទីមោទនៈភាព សម្រាប់ប្រទេសកម្ពុជា ។បណ្តា​ប្រទេស​នៅ​អាស៊ី​ផលិត​ស្រូវ​បាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ខណៈ​ដែល​ប្រទេស​នៅ​អាហ្វ្រិក អាមេរិក​ឡាទីន និង មជ្ឈិមបូព៌ា​ត្រូវ​បាន​គេ​ដឹង​ថា​​បរិមាណ​នៃ​ការ​ប្រើប្រាស់​អង្ករ​មាន​ការ​កើន​ឡើង។ប្រភព​ខាង​លើ​បន្ត​ថា យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ស្បៀង និង កសិកម្ម ( Food and Agricultural Policy Research Institute ហៅ​កាត់​ថា FAPRI) បាន​ឲ្យ​ដឹង​ថា​បរិមាណ​តម្រូវ​ការ​អង្ករ​នឹង​បន្ត​កើន​ឡើង​រហូត​ដល់ ៤៩៦ លាន​តោន ​​នៅ​ក្នុង​ឆ្នាំ​២០២០ ដោយ​កើន​ពី ៤៣៩ លាន​តោន ​ក្នុង​ឆ្នាំ​​២០១០។

វាលស្រែ Tam Coc កាត់​តាម​ប្រជុំ​កូន​ភ្នំ​នៅ​តំបន់​ទេសចរណ៍​ Trang An ប្រទេស​វៀតណាមប្រទេស​អាស៊ី​ដែល​ជា​អ្នក​ផលិត​អង្ករ​បាន​ច្រើន​ជាង​គេ​ក៏​ជា​អ្នក​ដែល​មាន​តម្រូវ​ការ​ច្រើន​ជាង​គេ​ផង​ដែរ។ខាង​ក្រោម​នេះ​គឺ​ជា​ប្រទេស​ចំនួន​​១០ ដែល​ផលិត​ស្រូវ​អង្ករ​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក ហើយ​ប្រទេស​ទាំង​នេះ​ក៏​បាន​ប្រើប្រាស់​អង្ករ​ជា​ស្បៀង​ចាំបាច់​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​គេ​រហូត​ដល់​៩០% នៃ​តម្រូវ​ការ​​អង្ករ​សរុប​របស់​ពិភពលោក ហើយ​វា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ ដែល​ចំណាយ​លើ​អាហារ​សរុប​របស់​ប្រទេស​ទាំង​នេះ ជិត​ពាក់​កណ្តាល​​​ទៅ​លើ​អង្ករ ព្រោះ​មិន​ថា​តែ​ប្រជាជន​ក្រីក្រ សូម្បី​តែ​ប្រជាជនដែលមានចំណូលមធ្យមនៃប្រទេសទាំង​នេះ​ក៏​​ទទួល​ទាន​បាយ​ជា​អាហារ​ចាំបាច់​របស់​ពួកគេផងដែរ។

១- ឥណ្ឌា៖ ៤៣,២ លាន​ហិចតា (ផ្ទៃ​ដី​ដាំ​ស្រូវ​សរុប)
២- ចិន៖ ៣០,៣៥ លាន​ហិចតា
៣ -ឥណ្ឌូនេស៊ី៖ ១២,១៦ លាន​ហិចតា
៤ -បង់ក្លាដេស៖១២ លាន​ហិចតា
៥ -ថៃ៖ ៩,៦៥ លាន​ហិចតា
៦ -វៀតណាម៖ ៧,៦៦ លាន​ហិចតា
៧ -ភូមា៖ ៦,៨ លាន​ហិចតា
៨ -ហ្វីលីពីន៖ ៤,៥ លាន​ហិចតា
៩ -កម្ពុជា៖ ២,៩ លាន​ហិចតា
១០- ប៉ាគីស្ថាន៖ ២,៨៥ លាន​ហិចតា

ដូចនេះស្រូវ ឬ អង្ករ មានសារៈសំខាន់ណាស់សម្រាប់មនុស្ស គ្នាននរណាម្នាក់ មិនបរិភោគអាហារ ប្រចាំថ្ងៃទេ ការស្រាវជ្រាវរបស់ FRPRI ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការសិក្សាស្រាវជ្រាវ អំពីវិស័យកសិកម្ម សម្រាប់ប្រទេសកម្ពុជាយើងលើវិស័យកសិកម្ម ហើយអត្តបទនេះ វាជាមោទនភាពខ្លាំងណាស់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/FB_IMG_1543847422625 FB_IMG_1543847712696 FB_IMG_1543847656502 FB_IMG_1543847561422 FB_IMG_1543847648701 FB_IMG_1543847470329

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved