ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ »» ឃាត់ខ្លួន ​ជនជាតិចិនចំនួន២នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក

ស្ថាប័ន រដ្ឌសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើ វិសោធនកម្ម ច្បាប់ស្តីពី គណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តី ស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទា ដល់អ្នកនយោបាយដែលតុលាការកំពូលបានហាមឃាត់ !!!!!!

ស្ថាប័ន រដ្ឌសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានធ្វើ វិសោធនកម្ម ច្បាប់ស្តីពី គណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តី ស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទា ដល់អ្នកនយោបាយដែលតុលាការកំពូលបានហាមឃាត់ !!!!!!

ដោយះ លោក ណាង រដ្ឌា
ចេញផ្សាយថ្ងៃ ចន្ទ័ ១១ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការ នៃរដ្ឋសភា លិខិតលេខ: ១២៨២/១៨ អរសសជណនៅថ្ងៃច័ន្ទ១១រោចខែកត្តិក ឆ្នាំច សំរឹទ្ទិស័ក ពុទ្ទសករាជ ២៥៦២ត្រូវនឹងថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ ២០១៨នេះ តំណាងរាស្រ្តហត្ថលេខីចំនួន ៨៧ រូប បានផ្ដួចផ្ដើម ធ្វើសេចក្តីស្នើច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៤៥ ថ្មី(ស្ទួន) នៃច្បាប់ស្ដីពី គណបក្សនយោបាយ។ ដែលចំណុច
សំខាន់គឺ ចំណុច ដែលអាចអោយបុព្វសិទ្ធិ ពិសេសជូន នាយករដ្ឌមន្ត្រី ស្នើទូលថ្វាយសុំព្រះមហាក្សត្រ ស្នើសុំផ្ដល់នីតិសម្បទាឡើងវិញដល់អ្នកនយោបាយ ដែលតុលាការកំពូលបានហាមឃាត់មិនអោយធ្វើនយោបាយ។

ភ្លាមៗបន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ធូរស្ថានការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរទេស សហជីព អង្គការសង្គមស៊ីវិល និងអ្នកនយោបាយប្រឆាំងនោះ, នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយទៀត ក្នុងន័យជូនដំណឹងអំពីការធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីផ្តល់សិទ្ធិដល់នាយករដ្ឋមន្រ្តី ស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទាដល់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញ។ការប្រកាសបើកផ្លូវឲ្យអ្នកនយោបាយបក្សប្រឆាំង១១៨នាក់រស់ឡើងវិញ នេះ ខណៈលោកសម រង្សុីត្រូវបានសន្និសីទពិភពលោកដែលរៀបចំដោយCNRPនៅសហរដ្ឌអាមេរិកបានជ្រើសតាំងលោកសម រង្សុី ជាប្រធានស្តីទីរបស់គណបក្សនេះឡើងវិញកាលពីម្សិលមិញនៅទីក្រុងអាត្លង់តា សហរដ្ឌអាមេរិក។

សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ជាការបន្ថែមនូវវាក្សខណ្ឌមួយថ្មី ក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។

ដូចសេចក្តីថ្លែងហេតុនៃសេចក្តីស្នើច្បាប់នេះបញ្ជាក់ស្រាប់វិសោធនកម្មខាងលើមានគោលដៅសំខាន់ៗគឺ៖

* បញ្ជាក់ឲ្យច្បាស់តាមផ្លូវច្បាប់អំពីករណីបុគ្គល ដែលត្រូវបានតុលាការហាមឃាត់ការធ្វើនយោបាយ ។
* បើកលទ្ធភាពឲ្យបុគ្គលប្រភេទខាងលើអាចទទួលបាននីតីសម្បទានឡើងវិញតាមច្បាប់។
វិសោធនកម្មនេះក៏មានគោលបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នីតិរដ្ឋព្រមទាំងលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិផងដែរ។ភ្លាមៗនេះ លោកប្រធានសម រង្សុីមិនទាន់មានប្រតិកម្មអ្វីចំពោះ ផែនការជាបន្ទាន់របស់រដ្ឋសភានេះនៅឡើយទេ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/FB_IMG_1543855982059 FB_IMG_1543853407232

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved