ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រ​ហមកម្ពុជា បានអ​ញ្ជើញជា​អធិបតីបើ​កដំ​ណើ​រកា​រ ជាផ្លូវការ នូវពិ​ធីបុណ្យ​សមុទ្រ​លើកទី៧ នៅ​ក្នុងខេត្ត​កោះកុង »» រកឃើញភ្លុក​ដំរី​ជាង៣​តោន ដែលលាក់ទុកនៅក្នុងកុងទីន័រ ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  »» លោក សុខ ឡុង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង» »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យ ចំនួន០៩នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន »» សិស្សវិទ្យាល័យកោះធំ ជិត៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងពីមូលហេតុ »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹង ករណីជួញដូរគ្រឿងញៀន »» ជ​នសង្ស័យ ប្រុស-ស្រីចំនួន​២៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​តុលាការ ​ពាក់ព័ន្ធទៅនឹង​ករណី​គ្រឿង​ញៀន »» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជា រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងបាន សម្រេចបង្កើត ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៅស្នងការដ្ឋាន នគរបាល ខេត្ត-រាជធានី ចំនួន ០៤និង ខេត្តបន្ទាយមានជ័យមួយទៀត បន្ទាប់ពីខេត្ត-រាជធានីទាំងបួននេះ បានរៀបចំ រួចរាល់ហើយ !!!!!!!

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖វិទ្យុ និងទូរទស្សន៍នៅតែដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌ មានពិត និងធ្វើការឆ្លើយតប បានទាន់ពេលវេលា

រាជធានីភ្នំពេញ​៖រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍នៅតែដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការឆ្លើយតបបានទាន់ពេលវេលា ខណៈមានការផ្សាយនូវព័ត៌មានមិនពិត ឬព័ត៌មានក្លែងបន្លំ ដែលបង្កផលប៉ះពាល់ដល់សង្គម។

ការលើកឡើងបែបនេះនៅក្នុងឱកាសដែលឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារថ្មីរបស់ស្ថានីយវិទ្យុអេហ្វអឹមជាតិ៩៦ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ការកកើតឡើងនូវបណ្ដាញទំនាក់ទំនងបណ្ដាញសង្គម ការងារវិទ្យុ ទូរទស្សន៍ និងកាសែតបោះពុម្ពគឺសុទ្ធតែប្រឈមមុខនឹងសភាពការណ៍ថ្មីៗ ខណៈ​ពេលដែល​មនុស្សជាច្រើនត្រូវការ​មើលព័ត៌មាន ដែលអាចមើលតាមហ្វេសប៊ុក ឬតាមយូធូប បានគ្រប់​ផ្នែកទាំងអស់នោះ។

ប៉ុន្ដែបរិបទនៅកម្ពុជានាពេលនេះ មិនមែនជាបញ្ហាដូច នៅ បណ្ដាប្រទេសអឺរ៉ុបនោះទេ គឺបញ្ហាធំបំផុតគឺធ្វើយ៉ាងណាឆ្លើយតបឱ្យបានទាន់ពេលវេលានូវ សំណូមពរ និងការចង់ដឹងអំពីព័ត៌មានពិត។

ឯកឧត្ដមបានបញ្ជាក់ថា វិទ្យុ ទូរទស្សន៍នៅតែដើរ​តួនាទីយ៉ាងសំខាន់ និងអាចដំណើរការបាន ប្រសិនបើបន្ដខិតខំប្រឹងប្រែង ផ្ដោតទៅលើ ដំណឹង​បច្ចុប្បន្នភាពដែលកើតឡើងភ្លាមៗ បន្ទាប់មកគឺការផលិតកម្មវិធីសិល្បៈដែលកំពុង​តែមានតម្រូវការសម្រាប់មនុស្សគ្រប់រូប។

ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា ការងាររបស់វិទ្យុ គឺផ្ដោត​សំខាន់ក្នុងការឆ្លើយតប និងធ្វើការពន្យល់រាល់ព័ត៌មានដែលបាន​ផ្សព្វផ្សាយមិនពិត ឬព័ត៌មាន​ដែលក្លែងបន្លំ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានពិត និងឆ្លើយតបបានទាន់ពេល​វេលា​នូវរាល់សភាពការណ៍ដែលកើតឡើងនៅក្នុងសង្គម។

ឯកឧត្តមបានបន្ដទៀតថា បច្ចុប្បន្ននេះ វិទ្យុជាតិបានដើរតួនាទីសំខាន់ណាស់ ក្នុងការ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស មិនថា នៅកន្លែងណា ឬទីណាក៏អាចស្ដាប់ បាន ការផ្សាយរបស់វិទ្យុអាចស្ដាប់បានគ្រប់ពេលវេលា ហើយបើមានព័ត៌មាន ត្រូវចេះជួយ គ្នាទៅវិញទៅមក ប្រទាក់ប្រឡាគ្នាក្នុងការផ្សព្វផ្សាយឆ្លើយតប និងពន្យល់ឱ្យបានលឿន ប្រាប់ ទៅសាធារណជន ដូចជាវិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារ និងទស្សនាវដ្ដី ដែលជាប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋ។

ជាមួយគ្នានេះ ក្រុមប្រឆាំងចាប់ផ្ដើមវាយប្រហារមកលើរាជរដ្ឋាភិបាលជាបណ្ដើរៗ តាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ បង្កើតពាក្យអាចាមរ៉ាម ការមូលបង្កាច់បន្លំសភាព​ការណ៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ តួនាទីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ជាពិសេសវិទ្យុ​ត្រូវធ្វើការពន្យល់ និងផ្សព្វផ្សាយដោយឈរលើភស្ដុតាង តួលេខត្រឹមត្រូវ និងស្រង់សំដីពីអ្នក ជំនាញពាក់ព័ន្ធនឹងវិស័យនីមួយៗ ដើម្បីឱ្យប្រជាជនកាន់តែយល់ច្បាស់ពីសភាពការណ៍ដែល បានកើតឡើង។ឯកឧត្តមបានណែនាំដល់គ្រប់វិទ្យុទាំងអស់ នៅរាជធានី ខេត្ដ ត្រូវធ្វើការងារ​ឱ្យមានភាពប្រទាក់ក្រឡាគ្នា និងបណ្ដាញព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានលឿន ឆាប់​រហ័ស ប៉ុន្ដែត្រូវមានប្រភពច្បាស់លាស់ ដើម្បីធានា និងការផ្ដល់នូវទំនុកចិត្ដ​សម្រាប់ប្រព័ន្ធ ផ្សព្វ​ផ្សាយរបស់រដ្ឋ។
ឯកឧត្តមរដ្ឋមន្រ្ដីបានអះអាងថា គោលដៅដែលក្រសួងព័ត៌មានបង្កើតវិទ្យុអេហ្វអឹមជាតិ​៩៦នេះគឺផ្ដោតទៅលើគោលដៅចំនួនពីរទាក់ទងនឹងវិស័យទេសចរណ៍ និងយុវជន ជាពិសេស​ ការផ្សព្វផ្សាយអំពីច្បាប់ផ្សេងៗរបស់រាជរដ្ឋាភិបាល ដើម្បីជូនដំណឹងដល់ជនបរទេស ដែល​កំពុងតែធ្វើការវិនិយោគ និងមានបំណងចង់មកវិនិយោគនៅកម្ពុជា។
ឯកឧត្តម តូច សារ៉េត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកវិទ្យុអេហ្វអឹមជាតិ៩៦ បានឱ្យដឹងថា វិទ្យុអេហ្វអឹម៩៦នេះបានផលិតកម្មវិធីផ្សាយផ្ដោតសំខាន់ទៅលើយុវជន និង វិស័យទេសចរណ៍ ការអប់រំលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់ នៃការ ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង បញ្ហាចរាចរណ៍ និងសុវត្ថិភាពក្នុងសង្គម ការអប់រំ សិល្បៈវប្បធម៌ សុខាភិបាល កសិកម្ម ព្រមទាំងផ្សាយជាភាសាអង់គ្លេស ចិន វៀតណាម និងភាសាចាម៕

IMG-20181204-WA0022

IMG-20181204-WA0025

IMG-20181204-WA0021

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved