ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រ​ហមកម្ពុជា បានអ​ញ្ជើញជា​អធិបតីបើ​កដំ​ណើ​រកា​រ ជាផ្លូវការ នូវពិ​ធីបុណ្យ​សមុទ្រ​លើកទី៧ នៅ​ក្នុងខេត្ត​កោះកុង »» រកឃើញភ្លុក​ដំរី​ជាង៣​តោន ដែលលាក់ទុកនៅក្នុងកុងទីន័រ ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  »» លោក សុខ ឡុង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង» »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យ ចំនួន០៩នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន »» សិស្សវិទ្យាល័យកោះធំ ជិត៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងពីមូលហេតុ »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹង ករណីជួញដូរគ្រឿងញៀន »» ជ​នសង្ស័យ ប្រុស-ស្រីចំនួន​២៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​តុលាការ ​ពាក់ព័ន្ធទៅនឹង​ករណី​គ្រឿង​ញៀន »» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជា រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងបាន សម្រេចបង្កើត ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៅស្នងការដ្ឋាន នគរបាល ខេត្ត-រាជធានី ចំនួន ០៤និង ខេត្តបន្ទាយមានជ័យមួយទៀត បន្ទាប់ពីខេត្ត-រាជធានីទាំងបួននេះ បានរៀបចំ រួចរាល់ហើយ !!!!!!!

កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ

រាជធានីភ្នំពេញ:នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកនាយក-រងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោកប្រធានផ្នែកប្រជាការពារខណ្ឌ លោក លោកស្រីចៅសង្កាត់-ចៅរងទាំង១១ លោក ប្រធាន-អនុប្រធានទីរួមផ្សារទាំង៣និងតំណាងក្រុមហ៊ុនស៊ីនទ្រីផងដែរ។
ក្នុងកិច្ចប្រជុំខាងលើ បានកំណត់យករបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-បន្ដពង្រឹងការងារចាំបាច់រួមមានៈ

-ការងារបង្កា ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ លួច ឆក់ ប្លន់គ្រប់ប្រភេទ ។

-ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋាន ។
-ការងាររៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។

-ការងារអនុវត្តវិធានការផាកពិន័យចំពោះអ្នកចោលសំរាមតាមទីសាធារណៈ និងចោលសំរាមខុសម៉ោងកំណត់ ។

២-ការងារបន្ដពង្រឹងអនាម័យក្នុងមូលដ្ឋាន ។

៣-ការអនុវត្តលិខិតលេខ ៤០៨/១៨លស.ច ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការចុះបង្រ្កាបទីតាំងហ្គេមបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន។

៤-ការអនុវត្តលិខិតលេខ ០៧៤/១៨សជណ.ច ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្ដហោះ(Drone) ។

៥-ការងារគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅមជ្ឍមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ។

៦-ការងារផ្សេងៗ៕

IMG-20181205-WA0103

IMG-20181205-WA0102

IMG-20181205-WA0097

IMG-20181205-WA0101

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved