ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រ​ហមកម្ពុជា បានអ​ញ្ជើញជា​អធិបតីបើ​កដំ​ណើ​រកា​រ ជាផ្លូវការ នូវពិ​ធីបុណ្យ​សមុទ្រ​លើកទី៧ នៅ​ក្នុងខេត្ត​កោះកុង »» រកឃើញភ្លុក​ដំរី​ជាង៣​តោន ដែលលាក់ទុកនៅក្នុងកុងទីន័រ ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  »» លោក សុខ ឡុង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង» »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យ ចំនួន០៩នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន »» សិស្សវិទ្យាល័យកោះធំ ជិត៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងពីមូលហេតុ »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹង ករណីជួញដូរគ្រឿងញៀន »» ជ​នសង្ស័យ ប្រុស-ស្រីចំនួន​២៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​តុលាការ ​ពាក់ព័ន្ធទៅនឹង​ករណី​គ្រឿង​ញៀន »» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជា រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងបាន សម្រេចបង្កើត ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៅស្នងការដ្ឋាន នគរបាល ខេត្ត-រាជធានី ចំនួន ០៤និង ខេត្តបន្ទាយមានជ័យមួយទៀត បន្ទាប់ពីខេត្ត-រាជធានីទាំងបួននេះ បានរៀបចំ រួចរាល់ហើយ !!!!!!!

លោកនាយករដ្ឌមន្ត្រី ប្រទេសបារាំង បានផ្ដើម ទទួលជួបតំណាង ក្រុមអាវកាក់លឿង និង​ មេបក្ស នយោបាយ មកពីគ្រប់និន្នាការ ទាំងអស់ !!!!!!!!!

លោកនាយករដ្ឌមន្ត្រី ប្រទេសបារាំង បានផ្ដើម ទទួលជួបតំណាង ក្រុមអាវកាក់លឿង និង​ មេបក្ស នយោបាយ មកពីគ្រប់និន្នាការ ទាំងអស់ !!!!!!!!!

ដោយ : លោក ហុង រដ្ឌា
ចេញផ្សាយថ្ងៃ ពុធ ១៣ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ព័ត៌មានអន្តរជាតិ

រដ្ឌធានីប៉ារីសះ

នៅក្នុងប្រទេសបារាំង លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​បាន​ផ្តើម​ទទួល​ជួប​តំណាង​ចលនា​អាវកាក់លឿង និង​មេដឹកនាំ​បក្សនយោបាយ​មក​ពី​គ្រប់និន្នាការ។  កម្មវត្ថុនៃជំនួបក្នុងថ្ងៃចន្ទ័ ទី៣ ធ្នូ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ផ្ទុះ​អំពើហិង្សា​ខ្លាំងក្លា​នា​ឱកាស​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ។ អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន​តាម​រយៈ​ជំនួប​ជាមួយ​គ្រប់​តួអង្គ​ពេល​នេះ គឺ​ការ​ស្វែង​រក​ច្រកចេញ​មួយ​ដើម្បី​បិទបញ្ចប់​វិបត្តិ​ដែល​បាន​អូសបន្លាយ​តាំង​ពី​ជាង ៣សប្តាហ៍​កន្លង​មក។

កម្មវិធី​របស់​លោក​អេឌ័រ  ហ្វីលីពពេញមួយថ្ងៃចន្ទ័ ទី៣ ធ្នូ​នេះ គឺ​ទទួល​ជួប​មេបក្ស​នយោបាយ​មក​ពី​គ្រប់​និន្នាការ​ទាំង​អស់។ ឥស្សរជន​ដែល​លោក​អេឌ័រ ហ្វីលីព​បាន​ទទួល​ជួប​មុន​គេ​នៅ​ព្រឹក​ព្រលឹម​ ថ្ងៃចន្ទ័ ទី៣ ធ្នូ​នេះ គឺ​ចៅហ្វាយក្រុង​ប៉ារីស​លោកស្រី​អាន ហ៊ីដាល់ហ្គូ (Anne Hidalgo)។ ជាមួយ​លោក​ហ្វីលីព លោកស្រី​អាន​បាន​ធ្វើ​តុល្យការ​រួម​ស្តីពី​អំពើ​ហិង្សា និង​ការ​ខូចខាត​នៅ​ក្នុង​ទីក្រុង​ប៉ារីស ពិសេស​តំបន់​ដែល​បាន​រងគ្រោះ​ដោយ​អំពើហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ធ្នូ។ ទន្ទឹម​គ្នា​នេះ ចៅហ្វាយ​ក្រុង​ប៉ារីស​ក៏​បាន​លើក​យក​ទៅ​និយាយ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ពី​ក្តី​បារម្ភ​ទាក់ទង​នឹង​គម្រោង​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង​នៅ​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ​ចុង​សប្តាហ៍​នេះ។

បន្ទាប់​ពី​ចៅហ្វាយ​ក្រុង​ប៉ារីស លោក​អេឌ័រ ហ្វីលីព​បន្ត​ទទួល​ជួប​មេបក្សនយោបាយ​សំខាន់ៗ ទាំង​បក្ស​ដែល​មាន​សម្លេង​នៅ​ក្នុង​សភា និង​បក្ស​ដែល​គ្មាន​សម្លេង​នៅ​ក្នុង​សភា។ ចំណែក​ជំនួប​ជាមួយ​ក្រុមអ្នកតំណាង​ឲ្យ​ចលនា​អាវកាក់លឿង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី៤ ធ្នូ។ បន្ទាប់​នៅ​ថ្ងៃ​ពុធ ទី៥ ធ្នូ វិបត្តិ​អាវកាក់លឿង​នឹង​ត្រូវ​លើក​យក​ទៅ​តស៊ូមតិ​នៅ​ក្នុង​រដ្ឋសភា។ ការ​ទទួល​ជួប​មេបក្សនយោបាយ​មក​ពី​គ្រប់​និន្នាការ និង​ក្រុមអ្នកតំណាង​អាវកាក់លឿង​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​អំពើហិង្សា​វាយកម្ទេច និង​ដុតបំផ្លាញ​យ៉ាង​ហិង្សា​នៅ​ក្នុង​ក្បួនបាតុកម្ម​របស់​ពួក​អាវកាក់លឿង​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ​ចំ​កណ្តាល​បេះដូង​ក្រុង​ប៉ារីស។

ការ​រៀបចំ​ឲ្យ​មាន​ជំនួប​ពេល​នេះ គឺ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​កោះប្រជុំ​បន្ទាន់​ជាមួយ​លោក​នាយករដ្ឋមន្រ្តី និង​លោក​រដ្ឋមន្រ្តី​មហាផ្ទៃ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២ ធ្នូ។ ឃើញ​ថា លោក​អេឌ័រ ហ្វីលីព​ត្រូវ​បាន​លោក​ម៉ាក្រុង​បញ្ជូន​ឲ្យ​ឈរ​ខ្សែ​បន្ទាត់​មុខ​ដើម្បី​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ​ដែល​បាន​អូសបន្លាយ​តាំង​ពី ៣សប្តាហ៍។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​វិបត្តិ​មួយ​នេះ​អាច​នឹង​ចេញ​តាម​ច្រក​ណា​មួយ និង​ថា តើ​រដ្ឋាភិបាល​យល់ព្រម​ដក​គម្រោង​ដំឡើង​ពន្ធ​លើ​ប្រេងឥន្ធនៈ​ដូច​ដែល​ពួក​អាវកាក់លឿង​បាន​ទាមទារ​ឬ​អត់​ទេ។

អ្វី​ដែល​គេ​ដឹង បុព្វហេតុ​របស់​ពួក​បាតុករ​ហាក់​បាន​ឆ្លង​រាលដាល​លើស​ពី​ការ​ទាមទារ​ពី​ដំបូង​របស់​ពួក​គេ​ទៅ​ទៀត ពិសេស​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​លំបាកលំបិន។ នៅ​ក្នុង​ន័យ​នេះ មាន​សម្រែក​ទាមទារ​ពី​ពួក​អាវកាក់លឿង​ឲ្យ​លោក​ម៉ាក្រុង​ចុះ​ពី​តំណែង ហើយ​មេដឹកនាំ​បក្ស​នយោបាយ​ខ្លះ​បាន​អំពាវនាវ​ត្រង់ៗ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​ការ​កំណត់។ កំណត់​សម្គាល់​មួយ​ទៀត ចលនា​អាវកាក់លឿង​ហាក់​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​បារាំង​កាន់​តែ​ច្រើន៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/2018-11-27t144717z_1482003491_rc19b9954810_rtrmadp_3_france-energy

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved