ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រ​ហមកម្ពុជា បានអ​ញ្ជើញជា​អធិបតីបើ​កដំ​ណើ​រកា​រ ជាផ្លូវការ នូវពិ​ធីបុណ្យ​សមុទ្រ​លើកទី៧ នៅ​ក្នុងខេត្ត​កោះកុង »» រកឃើញភ្លុក​ដំរី​ជាង៣​តោន ដែលលាក់ទុកនៅក្នុងកុងទីន័រ ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  »» លោក សុខ ឡុង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង» »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យ ចំនួន០៩នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន »» សិស្សវិទ្យាល័យកោះធំ ជិត៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងពីមូលហេតុ »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹង ករណីជួញដូរគ្រឿងញៀន »» ជ​នសង្ស័យ ប្រុស-ស្រីចំនួន​២៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​តុលាការ ​ពាក់ព័ន្ធទៅនឹង​ករណី​គ្រឿង​ញៀន »» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជា រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងបាន សម្រេចបង្កើត ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៅស្នងការដ្ឋាន នគរបាល ខេត្ត-រាជធានី ចំនួន ០៤និង ខេត្តបន្ទាយមានជ័យមួយទៀត បន្ទាប់ពីខេត្ត-រាជធានីទាំងបួននេះ បានរៀបចំ រួចរាល់ហើយ !!!!!!!

ស្ថាប័នកំពូល នៃ រដ្ឋសភាកម្ពុជា បានបញ្ជូនសេចក្តីស្នើច្បាប់ សម្រាប់អ្នកដែល ជាប់បម្រាមហាមឃាត់ សិទ្ធិធ្វើនយោបាយ អាចធ្វើសកម្មភាព វិញបាន !!!!!!!!

ស្ថាប័នកំពូល នៃ រដ្ឋសភាកម្ពុជា បានបញ្ជូនសេចក្តីស្នើច្បាប់ សម្រាប់អ្នកដែល ជាប់បម្រាមហាមឃាត់ សិទ្ធិធ្វើនយោបាយ អាចធ្វើសកម្មភាព វិញបាន !!!!!!!!

ដោយះ លោក ហុង រដ្ឌា
ចេញផ្សាយថ្ងៃ ពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

បន្ទាប់ពីបញ្ចប់កិច្ច្ចប្រជុំគណៈកម្មាធម្មាធិការអចិន្រ្តៃយ៍នៃរដ្ឌសភាជាតិកម្ពុជា នៅ​នៅថ្ងៃទី០៥ខែ ធ្នូឆ្នាំ២០១៨នេះ រដ្ឋសភា បាន​បញ្ជូន​សេចក្តី​ស្នើច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​បើកផ្លូវឱ្យ អ្នកដែលជាប់បម្រាមហាមឃាត់សិទ្ទិមិនអោយធ្វើនយោបាយមានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ ទៅ​ឱ្យ​គណៈកម្មការ​ទី​០៦ នៃ​រដ្ឋសភា​ដើម្បីសិក្សា ​មុន​នឹង​អនុម័តច្បាប់នេះ​។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាងរាស្រ្ត​ហត្ថលេខីចំនួន ៨៧​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ផ្តួច​ផ្តើម​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោយបាយ ត្រង់​មាត្រា ៤៥ ថ្មី (ស្ទួន) ដែល​ផ្តល់​សិទិ្ធ​ដល់​នាយក​រដ្ឋមន្រ្តី​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ ឱ្យ​បុគ្គល​ជាប់​បម្រាម​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ អាច​ធ្វើ​សកម្មភាព​ឡើង​វិញ​បាន​។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នយ៍ននៃ​រដ្ឋសភា ធ្វើ​ឡើង​ក្រោម​អធិបតីភាព សម្រេចពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ ននៅថ្ងៃទី៥ខែ ធ្នូ ឆ្នាំ២០១៨  នេះ បាន​សម្រេច បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​បើក​ផ្លូវ​ឱ្យ​មន្រ្តី​អតីត​បក្ស​ប្រឆាំង មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ ឱ្យ​ទៅ​គណៈកម្មការ​ទី​០៦ នៃ​រដ្ឋសភា​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​អនុម័ត​។នេះ​បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ នេះ។

សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមកម្ម​មាត្រា​៤៥​ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ជា​ការ​បន្ថែម​នូវ​វាក្ស​ខណ្ឌ​មួយ​ថ្មី ក្នុង​មាត្រា​៤៥​ថ្មី (ស្ទួនមួយ) ដែល​ចែងថា៖ «បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិន​អាចប​ង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ ឬ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​បាន​ឡើយ​។ បុគ្គល​ដែល​ត្រូវ​បាន​តុលាការ សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាម​ឃាត់​ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្រ្តី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​កាល​ពី​ថ្ងៃទី ៤ខែ ធ្នូ ឆ្នាំ២០១៨ ថា អតីត​មន្រ្តី​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​មួយ​ចំនួន​ធំ ដែល​ជាប់បំរាម ហើយ​បាន​គោរព​តាម​សាល​ដីកា​តុលាការ​កំពូល អាច​នឹង​ទទួល​បានសិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​។សម្ដេចក្រឡាហោមបានថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​អំពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មាធិការ​ជាតិ ​ប្រឆាំង​ទារុណកម្ម ​សម្ដេចក្រឡាហោម ស ខេង បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា បន្ត​ពង្រឹង​ លទ្ធិប្រជាធិបតេយ្យ កាន់​តែ​ល្អ​ថែមទៀត ដើម្បី​ជា​ ប្រយោជន៍ លើកកម្ពស់ ការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​រស់​នៅ​ របស់ប្រជាពលរដ្ឋ។

ការបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិ​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ធ្វើ​ឡើង​បន្ទាប់​ពី ក្រសួង​ការបរទេស បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្តី​វិធានការណ៍​ ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហរ​នយោបាយ​។ ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​នោះ គឺ​សម្រួល​ដល់​ស្ថាន​ការណ៍​អ្នក​នយោបាយ​ក្រុម​ប្រឆាំង ដែល​ត្រូវ​តុលាការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជា​ដើម​។

សម្រាប់​លោក កឹម សុខា  អតីតប្រធានគណបក្សសង្រ្គោះជាតិ តាម​រយៈ​លោកមេធាវី ចាន់ ចេន បាន​ប្រកាស​ជំហរ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ថា ជាការបន្ធូរសារស្ដីពីស្ថានភាពនយោបាយនៅកម្ពុជាមានការថយកម្ដៅ ហើយ​ធ្វើឡើង​ដើម្បី​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា​៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/FB_IMG_1544015080600 FB_IMG_1544015095877 FB_IMG_1544015117693 FB_IMG_1544015134228

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved