ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រ​ហមកម្ពុជា បានអ​ញ្ជើញជា​អធិបតីបើ​កដំ​ណើ​រកា​រ ជាផ្លូវការ នូវពិ​ធីបុណ្យ​សមុទ្រ​លើកទី៧ នៅ​ក្នុងខេត្ត​កោះកុង »» រកឃើញភ្លុក​ដំរី​ជាង៣​តោន ដែលលាក់ទុកនៅក្នុងកុងទីន័រ ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  »» លោក សុខ ឡុង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង» »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យ ចំនួន០៩នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន »» សិស្សវិទ្យាល័យកោះធំ ជិត៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងពីមូលហេតុ »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹង ករណីជួញដូរគ្រឿងញៀន »» ជ​នសង្ស័យ ប្រុស-ស្រីចំនួន​២៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​តុលាការ ​ពាក់ព័ន្ធទៅនឹង​ករណី​គ្រឿង​ញៀន »» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជា រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងបាន សម្រេចបង្កើត ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៅស្នងការដ្ឋាន នគរបាល ខេត្ត-រាជធានី ចំនួន ០៤និង ខេត្តបន្ទាយមានជ័យមួយទៀត បន្ទាប់ពីខេត្ត-រាជធានីទាំងបួននេះ បានរៀបចំ រួចរាល់ហើយ !!!!!!!

យោងតាមហ្វេសបុកផ្ទាល់ខ្លួន របស់ លោក ព្រាប កុល បានវិភាគថា លោក កឹម សុខា អាចនឹងដោះលែងនៅមុនចូលឆ្នាំខ្មែរ ហើយ អ្នកទទួលសិទ្ធិធ្វើនយោបាយវិញគឺក្រុមលោក កឹម សុខា អាចនឹងត្រូវបានទទួល សិទ្ធិធ្វើនយោបាយមុន….. !!!!!!

យោងតាមហ្វេសបុកផ្ទាល់ខ្លួន របស់ លោក ព្រាប កុល បានវិភាគថា លោក កឹម សុខា អាចនឹងដោះលែងនៅមុនចូលឆ្នាំខ្មែរ ហើយ អ្នកទទួលសិទ្ធិធ្វើនយោបាយវិញគឺក្រុមលោក កឹម សុខា អាចនឹងត្រូវបានទទួល សិទ្ធិធ្វើនយោបាយមុន….. !!!!!!

ដោយះ លោក ណាង រដ្ឌា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១៤ រោច ខែ កត្តិក ឆ្នាំច សំរឹទ្ធទោស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ព័ត៌មានជាតិ

រាជធានីភ្នំពេញ៖

យោងតាមហ្វេសបុក លោក ព្រាប កុល ដែលគ្រប់គ្នាដឹងថា ជានាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជានោះ បានធ្វើការវិភាគក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ចូលចិត្តតាមដានតាមដានស្ថានការណ៍ នយោបាយនៅកម្ពុជា បានធ្វើការវិភាគថា លោក កឹម សុខា អាចនឹងដោះលែងនៅមុនបុណ្យចូលឆ្នាំខ្មែរ ពោលក្នុងអំឡុងខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ក្នុងនោះលោកក៏បានអះអាងថា ប្រហែលតែជាមានក្រុមលោក កឹម សុខាទេ ដែលអាចមានសិទ្ធិធ្វើនយោបាយឡើងវិញបាន ក្រោយការធ្វើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់គណបក្សនយោបាយ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី តួនាទីភារកិច្ចរបស់ គណៈ កម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ បានបង្ហើបឲ្យដឹងដោយមិនបញ្ជាក់ច្បាស់ថាការធ្វើវិសោធនកម្មបើកផ្លូវឲ្យអតីតមន្រ្តីបក្សប្រឆាំង(CNRP) ទាំង ១១៨រូបអាចធ្វើនយោបាយវិញបាន ដោយសារមាន មួយ ចំនួនធំ បានអនុវត្តតាមសាលក្រមរបស់តុលាការកំពូល ក្រោយពីតុលាការរំលាយអតីតគណបក្សសង្រ្គោះជាតិ និងបិទសិទ្ធិធ្វើនយោបាយរបស់អ្នកទាំង១១៨ កាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេច ស ខេង ក្នុងនាមជាដើមបណ្តឹងប្តឹងរំលាយគណបក្សសង្រ្គោះជាតិ រហូតដល់ដកបំរាមអ្នកទាំង១១៨រូប បានថ្លែងទៀត ថា “ការធ្វើវិសោធនកម្មច្បាប់បើកផ្លូវឲ្យអ្នកនយោបាយ ១១៨រូបធ្វើនយោបាយវិញ ដោយសារពួកគេមួយចំនួនធំ បានគោរពតាមលក្ខខណ្ឌសាលក្រមតុលាការកំពូល”។បើក្រឡេកមកក្រុមអតីតអ្នកនយោបាយទាំង១១៨រូប របស់បក្សប្រឆាំងនេះ គឺឃើញជាក់ស្តែងថា ក្រុមមន្រ្តីគាំទ្រលោក សម រង្ស៊ីបានគេចខ្លួនទៅក្រៅប្រទេសជាមួយ លោក សម រង្ស៊ីស្ទើរតែគ្រប់គ្នា ប៉ុន្តែចំណែកអ្នកគាំទ្រលោក កឹម សុខា វិញ គឺភាគច្រើនរស់នៅក្នុងស្រុក។

លោក ព្រាប កុល បានរំលេចនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ថា វិភាគនយោបាយឲ្យខុសមួយលេងប្រចាំឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ។លោកបន្តថា ច្បាប់វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់គណបក្សនយោបាយ នឹងត្រូវអនុមត័ក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយឲ្យអតីតថ្នាក់ដឹកនាំ CNRP ប៉ុន្តែមិនមែនទាំង១១៨នាក់ នឹងទទួលបានសិទ្ធិវិញក្នុងពេលព្រមគ្នាតែមួយនោះទេ។ ភាគច្រើននៃអ្នកដែលទទួលបានសិទ្ធិនយោបាយមកវិញមុនគេ គឺនៅខ្សែខាង លោក កឹម សុខា។

ពាក់ព័ន្ធករណីលោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះនោះ លោក ព្រាប កុល បានថ្លែងថា “លោក កឹម សុខា ប្រហែលជាអាចនឹងត្រូវបានដោះលែង នៅក្នុងអំឡុងពេលមុនចូលឆ្នាំខ្មែរ (ខែមេសា) ក្រោយខែមិនា” ។បន្ថែមពីលើនេះទៀត លោកថា ក្រុមគាំទ្រលោក សម រង្ស៊ី និងក្រុមគាំទ្រ លោក កឹម សុខា នឹងបន្តធ្វើសង្រ្គាមពាក្យសម្តីដាក់គ្នា ហើយនៅទីបំផុត អរិយភាពនេះ កាន់តែរីករាលដាលឡើង រហូតឈានទៅរកការមានទំនោរសុំចែកផ្លូវគ្នាដើរ។

លោកបានធ្វើការអះអាងទៀតថា ប្រជាប្រិយភាព លោក សម រង្ស៊ី មិនបានធ្លាក់ចុះទេ ហើយគាត់នៅតែមានអ្នកគាំទ្រច្រើន ទាំងនៅក្នុង និងនៅក្រៅប្រទេស ដូច្នេះបើក្រុម លោក កឹម សុខា សម្រេចចូលប្រឡូកនយោបាយវិញដោយទុកលោក សម រង្ស៊ី ឲ្យនៅក្រៅឆាក ដោយមិនមានការពាក់ពន័្ធគ្នាទេនោះ លទ្ធផលបោះឆ្នោតលើកក្រោយគឺច្បាស់ជាចាញ់បក្សកាន់អំណាចបច្ចុប្បន្ន។លោកបានបញ្ជាក់ជាចុងក្រោយថា ការវិភាគ និងការព្យាករណ៍នេះ គឺជាមតិផ្ទាល់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ដែលតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា។(នេះជាការវិភាគ កំដរការធ្វើដំណើរតាមផ្លូវ)។

សូមបញ្ចាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជា បានប្រកាសជាសាធារណៈពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់សម្បទាដល់អ្នកនយោបាយ១១៨រូប របស់អតីតគណបក្សសង្គ្រោះជាតិដែលតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញបន្ទាប់ពីតំណាង រាស្ត្រហត្ថលេខី ចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ។ នៅព្រឹកថ្ងៃទី៥ ធ្នូនេះ គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាបានបើកកិច្ចប្រជុំលើវិសោធនកម្មនេះផងដែរ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/FB_IMG_1544081302592 FB_IMG_1544081358450

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved