ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃក​ម្ពុជា និងស​ម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រ​ហមកម្ពុជា បានអ​ញ្ជើញជា​អធិបតីបើ​កដំ​ណើ​រកា​រ ជាផ្លូវការ នូវពិ​ធីបុណ្យ​សមុទ្រ​លើកទី៧ នៅ​ក្នុងខេត្ត​កោះកុង »» រកឃើញភ្លុក​ដំរី​ជាង៣​តោន ដែលលាក់ទុកនៅក្នុងកុងទីន័រ ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  »» លោក សុខ ឡុង អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្ដរជាតិ នៃអ្នកស័្មគ្រចិត្ត ក្រោមប្រធានបទ «អ្នកស័្មគ្រចិត្ត ដើម្បីសហគមន៍យើង» »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យ ចំនួន០៩នាក់ ពាក់ព័ន្ធទៅនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន »» សិស្សវិទ្យាល័យកោះធំ ជិត៣០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងពីមូលហេតុ »» ចលនាយុវជនកម្ពុជាក្រុម ១៥៧ ក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនខ្មែរឥស្លាម បាននាំយកអំណោយ ទៅចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន ១៥០ នាក់ នៅ សាលាបឋមសិក្សា អូរឬស្សីក្រោម !!!!!! »» ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹង ករណីជួញដូរគ្រឿងញៀន »» ជ​នសង្ស័យ ប្រុស-ស្រីចំនួន​២៤នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ​តុលាការ ​ពាក់ព័ន្ធទៅនឹង​ករណី​គ្រឿង​ញៀន »» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជា រដ្ឌមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ក្រសួងបាន សម្រេចបង្កើត ការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៅស្នងការដ្ឋាន នគរបាល ខេត្ត-រាជធានី ចំនួន ០៤និង ខេត្តបន្ទាយមានជ័យមួយទៀត បន្ទាប់ពីខេត្ត-រាជធានីទាំងបួននេះ បានរៀបចំ រួចរាល់ហើយ !!!!!!!

ថ្ងៃនេះរដ្ឌាភិបាលចិន នឹងបញ្ជូនយន្តហោះ ចំនួន០៣គ្រឿងព្រមទាំងប៉ូលីសពិសេស មក​នាំ​ខ្លួន​ជន​ជាតិ​ចិន ដែលបានចូលមកប្រទេសកម្ពុជា ហើយប្រព្រឹត្តិ បទល្មើសខុសច្បាប់ ចំនួន២៣០ នាក់ ទៅកាន់ប្រទេសចិនវិញ !!!!!!!

ថ្ងៃនេះរដ្ឌាភិបាលចិន នឹងបញ្ជូនយន្តហោះ ចំនួន០៣គ្រឿងព្រមទាំងប៉ូលីសពិសេស មក​នាំ​ខ្លួន​ជន​ជាតិ​ចិន ដែលបានចូលមកប្រទេសកម្ពុជា ហើយប្រព្រឹត្តិ បទល្មើសខុសច្បាប់ ចំនួន២៣០ នាក់ ទៅកាន់ប្រទេសចិនវិញ !!!!!!!

ដោយះ លោក ណាង រដ្ឌា
ចេញផ្សាយថ្ងៃ  ព្រហស្បតិ៍ ១៣ រោច ខែ កត្តិក ឆ្នាំច សំរឹទ្ទិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ​ស្អែក​នេះ សមត្ថកិច្ច​ពិសេស​របស់​ប្រទេស​ចិន នឹង​មក​ទទួល​ជន​ល្មើស ២៣២​នាក់ ដែល​ត្រូវ​កម្ពុជា​បណ្ដេញ​ចេញ បន្ទាប់​ពី​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ ប៉ះ​ពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​កម្ពុជា។ ជន​ជាតិ​ចិន​ទាំង​២៣២​នាក់​ខាងលើ ត្រូវបាន​សម្ថ​កិច្ច​កម្ពុជា​បង្ក្រាបបាន កាលពី​ថ្ងៃទី​២៦ ខែ​វិច្ជិកា ឆ្នាំ​២០១៨ នៅ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​ខេត្តតាកែវ​។

បទ​ល្មើស​ដែល​ជន​ជាតិ​ទាំង​នេះ​ប្រព្រឹត្ត មាន​ជាប់​ពាក់​ព័ន្ធ​ករណី​ឆបោក គំរាមគំហែង និង​ជំរិត​ទារប្រាក់ តាម​ប្រព័ន្ធទូរ​គមនាគ​មន៍​(VOIP)។ ​កម្លាំង​ន​គ​របាល​នាយកដ្ឋាន​ប្រឆាំង​ភេរ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សហការ​ជាមួយ​ន​គ​របាល នៃ​ស្នងការដ្ឋាន​ន​គ​របាល​ខេត្តតាកែវ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​ន​គ​របាល​ជាតិ និង​ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខត្ត​តាកែវ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​បើក​ប្រតិបត្តិការ​ចុះទៅ​បង្ក្រាប និង​ចាប់ខ្លួន​ជន​ជាតិ​ចិន មួយ​ក្រុម​ធំ​មានជាង​២៣០​នាក់ (​ស្រី​ជិត​៤០​នាក់​) ដែល​ជាប់​ពាក់​ព័ន្ធ​ករណី Voip​។​

​ក្រុម​ជន​ជាតិ​ចិន​ទាំង​នេះ បាន​លួចលាក់​ប្រព្រឹត្ត​បទល្មើស​មួយ​នេះ ដែល​និយាយ​ស្រួល​ស្តាប់ទៅ គឺ​ចាប់​ជំរិត​ទារប្រាក់​តាម​ប្រ​ព័​ន្ធ Internet ស្ថិតនៅ​ស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្តតាកែវ ដោយ​នៅ​៤​ទីតាំង​ផ្សេងគ្នា​ក្នុង​នោះ៖ ទី​តាំងទី​១៖ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិ​ចិន​ជាង​៦០​នាក់។ ទី​តាំងទី​២៖ ស្ថិតនៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជន​ជាតិ​ចិន ជាង​១០​នាក់​(​ប្រុស​)​។ទី​តាំងទី​៣៖ ស្ថិតនៅ​ភូមិ​តាំង​ដូង ឃុំតាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិ​ចិន ប្រមាណ​៧០​នាក់។ ទី​តាំងទី​៤៖ ស្ថិតនៅ​ភូមិ​ព្រៃ​ក្រាយ ឃុំតាំង​ដូង ស្រុក​បាទី ឃាត់ខ្លួន​ជន​ជាតិ​ចិន​ប្រមាណ​៩០​នាក់ សរុប​ទាំង​០៤​ទីតាំង ជាង​២៣០​នាក់ ស្រី​ជិត​៤០​នាក់​។ ក្រោយ​ការចាប់ខ្លួន និង​បង្ក្រាប​រួចមក កម្លាំង​ន​គ​របាល​បាន​ប្រគល់ជូន​ពួកគេ ទៅកាន់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ត​ទៀត និង​បញ្ជូន​ទៅ​វិញ​នៅ​ថ្ងៃ​ស្អែក​នេះ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/ ​FB_IMG_1544069291365

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved