ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​លោក គង់ គាំ និង​កូន​ប្រុស​ត្រៀម​ដាក់​ពាក្យ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសថាមិនទាន់ ឃើញមានការស្នើសុំ ពីខាងអតីតមន្ត្រី គណបក្ស សង្គ្រោះជាតិ នៅឡើយ !!!!!!!

អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​លោក គង់ គាំ និង​កូន​ប្រុស​ត្រៀម​ដាក់​ពាក្យ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈប្រមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសថាមិនទាន់ ឃើញមានការស្នើសុំ ពីខាងអតីតមន្ត្រី គណបក្ស សង្គ្រោះជាតិ នៅឡើយ !!!!!!!

ដោយះ លោក  ណាង រដ្ឌា
ចេញផ្សាយថ្ងៃ សុក្រ ១៤ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

លោក គង់ គាំ និង​លោក គង់ បូរ៉ា ជា​កូនប្រុស ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​នៅថ្ងៃនេះ​ថា លោក និង​កូនប្រុស នឹងដាក់​ពាក្យសុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​លើក​បំរាម​ធ្វើ​នយោបាយ​ភ្លាម បន្ទាប់ពី​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​ហើយ​លើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ។ ការលើកឡើង​ដូចនេះ ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បង្ហើប​ថា នៅ​មិនទាន់មាន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់​នៅឡើយ​ទេ ដាក់ពាក្យ​ទៅកាន់​ក្រសួងមហាផ្ទៃ។

អតីតឧត្តមទីប្រឹក្សា គណបក្ស សង្គ្រោះជាតិ លោក គង់ គាំ ថ្ថ្លែងប្រាប់សារព័ត៌មាន នៅថ្ងៃនេះ​ថា លោក​បាន​ត្រៀម​ឯកសារ​រួចរាល់​ហើយ ដើម្បី​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​អន្តរាគមន៍ ឲ្យ​បាន​រួច​ផុតពី​បំរាម​ធ្វើ​នយោបាយ។ ការត្រៀម​លក្ខណៈ​នេះ គឺ​រង់ចាំតែ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា៤៥ថ្មី(ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ចូល​ជា​ធរមាន​ភ្លាម បន្ទាប់ពី​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា។ ជាមួយគ្នានេះ កូនប្រុស របស់លោក គឺ​លោក គង់ បូរ៉ា ក៏​នឹងដាក់​ពាក្យ​ដំណាលគ្នា​ដែរ រួមទាំង​អ្នក​ថ្កោ​ក​ទោស​ការអំពាវនាវ​រប​ស់លោក សម រង្សី មួយចំនួនទៀត នេះ​បើតាម​លោក គង់ គាំបានរៀបរាប់ប្រាប់ទៅដល់អ្នកសារព័ត៌មាន។

កាលពី​ថ្ងៃទី២៨ធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​ជា​ឯកច្ឆ័ន្ទ៨សម្លេង​លើ៨ ថា​ស្របតាម​រដ្ឋធម្មនុញ្ញ ចំពោះ​ច្បាប់​ស្តីពី​វិសោធនកម្ម មាត្រា៤៥ថ្មី(ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី គណបក្សប្រឆាំង​ទាំង១១៨រូប អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ទោះយ៉ាងណា​ច្បាប់​ថ្មី​នេះ នៅ​មិនទាន់​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​នៅឡើយ​ទេ។

ទាក់ទង​ទៅនឹង​បញ្ហា​នេះដែរ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅឯរ​ដ្ឋ​សភាជាតិ​ដែរ​ថា រហូតមកដល់​ថ្ងៃ​ម្សិលមិញ នៅ​មិនទាន់មាន​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់ ក្នុងចំណោម​អ្នក​ដែល​ច្បាប់​ហាម​ធ្វើ​នយោបាយ​ទាំង១១៨នាក់ ដាក់ពាក្យ​ស្នើសុំ​ធ្វើ​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ។

សូម​រំលឹកថា រដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាស​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់ គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី ផ្តល់​សម្បទា​ដល់​អ្នកនយោបាយ១១៨រូប របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ រយៈពេល៥ឆ្នាំ ឲ្យ​មាន​សិទ្ធិ​ធ្វើ នយោបាយ​ឡើងវិញ ដោយមាន​តំណាងរាស្ត្រ​ហត្ថលេខី ចំនួន៨៧រូប បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី គណបក្សនយោបាយ​នេះ។ ជុំវិញ​ការធ្វើ​វិសោធនកម្ម​មាត្រា​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះដែរ ក្រុម​អ្នកនយោបាយ​អតីត​គណបក្ស​ប្រឆាំង ក៏​មានការ​ខ្វែងយោបល់​គ្នាច្រើន​ដែរ ដោយ​លោក សម រង្ស៊ី ដែល​អះអាងថា​ជាប្រធានស្តីទី​ អតីតគណបក្សសង្គ្រោះជាតិ ប្រកាសថា​អ្នក​ដែល​ដាក់​ពាក្យសុំ​ធ្វើ​នយោបាយ​ឡើងវិញ​គឺជា​អ្នក​ក្បត់បក្ស ក៏ប៉ុន្តែ​ការលើកឡើង​នេះ ក៏មាន​ការរិះគន់​ខ្លាំង​ពី​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឯទៀត​ផងដែរ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/

FB_IMG_1546608710798 FB_IMG_1546608687187

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved