ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការផ្លាស់មុខតំណែង ដល់ទៅពីរស្ថាប័ន នៅដើមឆ្នាំ ២០១៩ នេះ !!!!!! »» នៅដើមឆ្នាំ២០១៩នេះ មន្ត្រីគយ ចំនួន ២៧រូប ត្រូវបាន តែងតាំង ផ្លាស់ប្ដូរ និង ដាក់ឲ្យ ចូលនិវត្តន៍ !!!!! »» លោក ម៉ូត សុខគ្រី ហាកឹម ម៉ាស្ជិទ (ចៅអធិការវិហារ) អាល់ហាជីរិន ក្រុងប៉ោយប៉ែត និង គណះកម្មការ បងប្អូន ខ្មែរឥស្លាមបានចុះពិនិត្យ  និង  សួរសុខទុក្ខ   បងប្អូនខ្មែរឥស្លាម  ចំនួន១០គ្រួសារ   ដែលកំពុងខ្វះខាត  កន្លែងជម្រករស់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !!!!! »» បើកការដ្ឋាន សាងសង់ផ្លូវ ក្រវាត់ក្រុងទី៣ ឆ្លងកាត់តាមភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា »» ផ្ទះ៤ខ្នង នៅស្រុកអណ្តូងមាស ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង »» ចាប់ពីពេលនេះតទៅ ភ្ញាក់ងារនានាបូកទាំងស្ថាប័នកាំកុងត្រូល ត្រូវបានប្រមុខរាជរដ្ធាភិបាលកម្ពុជា សម្រេចអោយដកចេញពីតាមច្រកទ្វារព្រំដែនទាំងអស់ ដោយសម្រេច ទុកតែពីរ អង្គភាពតែ ប៉ុណ្ណោះគឺ ស្ថាប័នគយ និង នគរបាលអន្តោប្រវេសន៍ !!!!!!! »» ជនជាតិចិន២នាក់ ដែលវាយមនុស្សនៅក្នុង កាស៊ីណូ រងរបួស២នាក់ គំរាមយកប្រាក់ចំនួន១.០០០.០០០ដុល្លារ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ »» នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្ដីសម្រេច​ ដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ »» រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជំនះ៧ មករា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន »» អគ្គិភ័យឆាបឆេះ ស្ថានីយ៍ចែកចាយប្រេង មួយកន្លែង នៅម្ដុំផ្សារបឹងសាឡាងថ្មី សំណាងល្អ មិនមានអ្នករងគ្រោះ

បុរសជន​ជាតិចិន ម្នាក់បានស្លាប់​បាត់បង់ជីវិត ខណ:បញ្ជូនទៅដល់មន្ទីរពេទ្យ ​បន្ទាប់ពីផ្ទុះអាវុធ ក្នុង​ក្លឹបកំសាន្ត ស៊ី​លី​ហួយ​ KTV នៅខេត្តព្រះសីហនុ

ខេត្តព្រះ​សីហ​នុ៖ផ្ទុះអាវុធ​នៅក្នុង​ក្លឹ​ប​កំសាន្ត​ ស៊ី​លី​ហួយ​ KTV​ ស្ថិត​នៅ​ក្នុង​ ភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​បណ្តាលឲ្យជនជាតិចិនម្នាក់​បានស្លាប់បាត់បង់ជីវិតបន្ទាប់​ពេលបញ្ជូនទៅមន្ទីរ​ពេទ្យ​បង្អែកខេត្តព្រះ​សីហ​នុ​។

សូមជំរាចដែរថា​៖ករណីដែលគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃទី០៤ ខែមករា​ ឆ្នាំ​២០១៩​ម្សិលមិញនេះ។

បើតាមសមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យ​ដឹង​ថា​ បន្ទាប់ពីទទួលបានករណីផ្ទុះអាវុធ នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ខាងលើ​ភ្នា​ម​ កម្លាំង​ជំនាញ​ផែន​នគរ​បាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៣​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ពេល​នោះ​គេ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សង្គ្រោះ​ហើយ​។

កម្លាំងជំនាញបានទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ពេល​ទៅ​ដល់​ ជនជាតិ​ចិន​ដែល​រង​របួស​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ដោយ​មាន​ជនជាតិ​ចិន​ដែល​ជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​នៅ​​ទីនោះ​ចំនួន​១០​នាក់​ (​ស្រី​០២​នាក់​)​ផងដែរ។​

បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ហៅ​ពួក​គាត់​មក​សាកសួរ​បំភ្លឺ​ទើប​ដឹង​ថា​ករណី​នេះ​ កើតឡើង​ដោយសារ​ជន​រង​គ្រោះ​បាន​ឈ្លោះ​ ប្រកែក​គ្នា​ជាមួយ​មិត្តភក្តិ​ដែល​ផឹកស៊ី​រួម​តុ​គ្នា​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​របស់​គេ​ អា​មេ​ប​ញ្ជូ​ល​គ្រាប់​ ដើម្បី​គំរាម​ ហើយ​ក៏​មានការ​ប្រទាញប្រទង់​គ្នា​ កាំភ្លើង​ក៏​ផ្ទុះ​ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​តែ​ម្តង​។​

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ​ TIAN​ ZHOU​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​សណ្ឋាគារ​ ហ្វ​រ​ជូ​ណា​អ៊ិ​ន​ធើ​ណា​សិន​ណា​ល់​ ក្រុម​១៧​ ភូមិ​៥​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

វត្ថុ​តាង​ចាប់​យក​បាន​៖​កាំភ្លើងខ្លី​ ០១​ដើម​ ម៉ាក​ GLOCK​ 19​ AUSTRIA​ មាន​លេខៈ​ BFSK697​ ពណ៌​ខ្មៅ​ បង់​កាំភ្លើង​០១​ មាន​គ្រាប់​ ១១​គ្រាប់​។​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ កំពុង​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​ ៕

49682556_228427608104116_6444310544580083712_n

49206305_338487350073730_2832386977293139968_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved