ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការផ្លាស់មុខតំណែង ដល់ទៅពីរស្ថាប័ន នៅដើមឆ្នាំ ២០១៩ នេះ !!!!!! »» នៅដើមឆ្នាំ២០១៩នេះ មន្ត្រីគយ ចំនួន ២៧រូប ត្រូវបាន តែងតាំង ផ្លាស់ប្ដូរ និង ដាក់ឲ្យ ចូលនិវត្តន៍ !!!!! »» លោក ម៉ូត សុខគ្រី ហាកឹម ម៉ាស្ជិទ (ចៅអធិការវិហារ) អាល់ហាជីរិន ក្រុងប៉ោយប៉ែត និង គណះកម្មការ បងប្អូន ខ្មែរឥស្លាមបានចុះពិនិត្យ  និង  សួរសុខទុក្ខ   បងប្អូនខ្មែរឥស្លាម  ចំនួន១០គ្រួសារ   ដែលកំពុងខ្វះខាត  កន្លែងជម្រករស់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !!!!! »» បើកការដ្ឋាន សាងសង់ផ្លូវ ក្រវាត់ក្រុងទី៣ ឆ្លងកាត់តាមភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា »» ផ្ទះ៤ខ្នង នៅស្រុកអណ្តូងមាស ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង »» ចាប់ពីពេលនេះតទៅ ភ្ញាក់ងារនានាបូកទាំងស្ថាប័នកាំកុងត្រូល ត្រូវបានប្រមុខរាជរដ្ធាភិបាលកម្ពុជា សម្រេចអោយដកចេញពីតាមច្រកទ្វារព្រំដែនទាំងអស់ ដោយសម្រេច ទុកតែពីរ អង្គភាពតែ ប៉ុណ្ណោះគឺ ស្ថាប័នគយ និង នគរបាលអន្តោប្រវេសន៍ !!!!!!! »» ជនជាតិចិន២នាក់ ដែលវាយមនុស្សនៅក្នុង កាស៊ីណូ រងរបួស២នាក់ គំរាមយកប្រាក់ចំនួន១.០០០.០០០ដុល្លារ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ »» នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្ដីសម្រេច​ ដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ »» រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជំនះ៧ មករា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន »» អគ្គិភ័យឆាបឆេះ ស្ថានីយ៍ចែកចាយប្រេង មួយកន្លែង នៅម្ដុំផ្សារបឹងសាឡាងថ្មី សំណាងល្អ មិនមានអ្នករងគ្រោះ

ចាប់ឃាត់ខ្លួន សង្ឃ​ក្លែងក្លាយចំនួន​២​នាក់​ ដែល​តែងតែ​ដើរ​បិណ្ឌ​បាត្រ​ ក្នុង​ផ្សារ​នានា ​ក្នុង​ក្រុង​សៀម​រាប

ខេត្តសៀ​មរាប៖​កាលពី​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ​នេ កម្លាំង​សមត្ថកិច្ច​ក្រុង​សៀមរាបចាប់ឃាត់ខ្លួនសង្ឃ​ក្លែងក្លាយចំនួន​២​នាក់​ ដែល​តែងតែ​ដើរ​បិណ្ឌ​បាត្រ​ក្នុង​ផ្សារ​នានា​ក្នុង​ក្រុង​សៀមរាប។

 

សូមជំរាបដែរថា​៖ការចាប់ឃាត់ខ្លួនសង្ឃ​ក្លែងក្លាយនេះបានធ្វើឡើង​នៅ​ចំណុច​ក្នុង​ផ្សារ​សម្តេច​តេ​ជោ​ដើម​ក្រឡាញ់ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប​។

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា៖សង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់​ដែល​ត្រូវបានកម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួននោះ​មាន​ឈ្មោះ ឈៅ ស្រីរ័ត្ន (ហៅ​ញ៉ា​ញ់)អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ឫស្សីស្រុក ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ម្នាក់ទៀត​ឈ្មោះ អឿ វត្ថា (ហៅ​យ៉ា)អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​ផ្ទះ​ខ្ពស់ ឃុំ​តុង​រ៉ុង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។

 

សមត្ថកិច្ច​បញ្ជាក់ដែរថា៖សង្ឃ​ក្លែង​ក្លាយ​ទាំង​២​បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​បច្ចុប្បន្នសង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់ សមត្ថកិច្ចកំពុងធ្វើការសាកសួរនិង​កសាងសំ​ណុំ​រឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

49561064_251083165779077_9000397435293401088_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved