ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការផ្លាស់មុខតំណែង ដល់ទៅពីរស្ថាប័ន នៅដើមឆ្នាំ ២០១៩ នេះ !!!!!! »» នៅដើមឆ្នាំ២០១៩នេះ មន្ត្រីគយ ចំនួន ២៧រូប ត្រូវបាន តែងតាំង ផ្លាស់ប្ដូរ និង ដាក់ឲ្យ ចូលនិវត្តន៍ !!!!! »» លោក ម៉ូត សុខគ្រី ហាកឹម ម៉ាស្ជិទ (ចៅអធិការវិហារ) អាល់ហាជីរិន ក្រុងប៉ោយប៉ែត និង គណះកម្មការ បងប្អូន ខ្មែរឥស្លាមបានចុះពិនិត្យ  និង  សួរសុខទុក្ខ   បងប្អូនខ្មែរឥស្លាម  ចំនួន១០គ្រួសារ   ដែលកំពុងខ្វះខាត  កន្លែងជម្រករស់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !!!!! »» បើកការដ្ឋាន សាងសង់ផ្លូវ ក្រវាត់ក្រុងទី៣ ឆ្លងកាត់តាមភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា »» ផ្ទះ៤ខ្នង នៅស្រុកអណ្តូងមាស ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង »» ចាប់ពីពេលនេះតទៅ ភ្ញាក់ងារនានាបូកទាំងស្ថាប័នកាំកុងត្រូល ត្រូវបានប្រមុខរាជរដ្ធាភិបាលកម្ពុជា សម្រេចអោយដកចេញពីតាមច្រកទ្វារព្រំដែនទាំងអស់ ដោយសម្រេច ទុកតែពីរ អង្គភាពតែ ប៉ុណ្ណោះគឺ ស្ថាប័នគយ និង នគរបាលអន្តោប្រវេសន៍ !!!!!!! »» ជនជាតិចិន២នាក់ ដែលវាយមនុស្សនៅក្នុង កាស៊ីណូ រងរបួស២នាក់ គំរាមយកប្រាក់ចំនួន១.០០០.០០០ដុល្លារ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ »» នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្ដីសម្រេច​ ដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ »» រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជំនះ៧ មករា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន »» អគ្គិភ័យឆាបឆេះ ស្ថានីយ៍ចែកចាយប្រេង មួយកន្លែង នៅម្ដុំផ្សារបឹងសាឡាងថ្មី សំណាងល្អ មិនមានអ្នករងគ្រោះ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញេជាអធិបតីក្នុង​ ពិធីសំណេះ​សំណាល​ ជាមួយ​សមាគមនារី និង​អតីត​នារី​ជា​និវត្តន៍​ជន ប្រមាណ​ជាង​៣០០​នាក់

ខេត្តស្វាយរៀង៖នា​ព្រឹក​ថ្ងៃទី០៥ ខែមករា​ឆ្នាំ​២០១៩​នេះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាពនិង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាគមនារី និង​អតីត​នារី​ជា​និវត្តន៍​ជន ប្រមាណ​ជាង​៣០០​នាក់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ការបង្កើត សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាពនិង​អភិវឌ្ឍន៍ នៅ​សាលប្រជុំ​ធំសាលា​ខេត្ត​ស្វាយ​រៀង។

 

ក្នុងឱកាសនោះដែរ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​និង​ការកោតសរសើរ​ចំពោះ ស្នាដៃ​ការងារ​របស់​បងប្អូន​នារីដោយ​អ្នកខ្លះ​បាន​ពលី​ជីវិត ខ្លះ​ពិការ ខ្លះ​មេម៉ាយ ក្នុងន័យ​ការពារ​បូរ​ណ​ភា​ទឹកដី ដោយបាន​យក​អស់​ស្មារតី ដោយ​ការទទួលខុសត្រូវ​ខ្ពស់ យ​ក​អស់ កម្លាំងកាយ​ចិត្ត​ក្នុងការ​បំពេញភារកិច្ច ទទួលបាន​ជោគជ័យ ក្នុងនាម​ជា​បុគ្គលិក​សមាគម និង​រាជរដ្ឋាភិបាល បានប្រគល់​ជូន ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរគួរ​ជាទី​មោទនៈនាពេល​កន្ល​ងមក​។​​

 

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ថា៖រយៈពេល​៤០​ឆ្នាំ សមាគមនារី​កម្ពុជា បាន​ចាក់​ឫស​យ៉ាងជ្រៅ​ទៅក្នុង​ស្រទាប់​មហាជន​ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ស​ក្កិ​សមជា​អ្នក​តំ​ណាង​អោយ​ផលប្រយោជន៍ របស់​នារី​និង​កុមារ​និង​ការផ្តល់​កិត្តិយស​ដោយ​ចាត់ទុក​នារី​ជា​ដៃគូរ​ដែល​ពុំ​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ។

 

ក្នុងនោះលោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជានិង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​ផងដែរ​។

 

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បញ្ជាក់ថា​៖សម្រាប់​ខេត្តស្វាយរៀង​នារី​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កសាង​និង​ស្តា​ប្រទេសជាតិ​ដែល​សល់​ពី​ផេះផង់​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ហើ​យ​ក្នុងនោះ​នារី​បាន​ចូលរួម​ដោះមីន​ដែល​សល់​ពី​សង្គ្រាម​ទទួលបាន​ជោគជ័យ​ផងដែរ​៕

853505943_82503

853537718_18254

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved