ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការផ្លាស់មុខតំណែង ដល់ទៅពីរស្ថាប័ន នៅដើមឆ្នាំ ២០១៩ នេះ !!!!!! »» នៅដើមឆ្នាំ២០១៩នេះ មន្ត្រីគយ ចំនួន ២៧រូប ត្រូវបាន តែងតាំង ផ្លាស់ប្ដូរ និង ដាក់ឲ្យ ចូលនិវត្តន៍ !!!!! »» លោក ម៉ូត សុខគ្រី ហាកឹម ម៉ាស្ជិទ (ចៅអធិការវិហារ) អាល់ហាជីរិន ក្រុងប៉ោយប៉ែត និង គណះកម្មការ បងប្អូន ខ្មែរឥស្លាមបានចុះពិនិត្យ  និង  សួរសុខទុក្ខ   បងប្អូនខ្មែរឥស្លាម  ចំនួន១០គ្រួសារ   ដែលកំពុងខ្វះខាត  កន្លែងជម្រករស់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !!!!! »» បើកការដ្ឋាន សាងសង់ផ្លូវ ក្រវាត់ក្រុងទី៣ ឆ្លងកាត់តាមភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា »» ផ្ទះ៤ខ្នង នៅស្រុកអណ្តូងមាស ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង »» ចាប់ពីពេលនេះតទៅ ភ្ញាក់ងារនានាបូកទាំងស្ថាប័នកាំកុងត្រូល ត្រូវបានប្រមុខរាជរដ្ធាភិបាលកម្ពុជា សម្រេចអោយដកចេញពីតាមច្រកទ្វារព្រំដែនទាំងអស់ ដោយសម្រេច ទុកតែពីរ អង្គភាពតែ ប៉ុណ្ណោះគឺ ស្ថាប័នគយ និង នគរបាលអន្តោប្រវេសន៍ !!!!!!! »» ជនជាតិចិន២នាក់ ដែលវាយមនុស្សនៅក្នុង កាស៊ីណូ រងរបួស២នាក់ គំរាមយកប្រាក់ចំនួន១.០០០.០០០ដុល្លារ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ »» នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្ដីសម្រេច​ ដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ »» រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជំនះ៧ មករា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន »» អគ្គិភ័យឆាបឆេះ ស្ថានីយ៍ចែកចាយប្រេង មួយកន្លែង នៅម្ដុំផ្សារបឹងសាឡាងថ្មី សំណាងល្អ មិនមានអ្នករងគ្រោះ

ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ពន្ឋ័ករណីលួចម៉ូតូ

រាជធានីភ្នំពេញ៖ជនសង្ស័យចំនួន០២នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងករណីលួចម៉ូតូនៅរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ចាប់ឃាត់ខ្លួនកាលពីវេលា​ម៉ោង២២ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ នៅ​ចំណុច​ចំណត​ទុក​មូ​តូ​ផ្សារ​អ៊ី​អន ផ្លូវ១០០វ៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ
ទី១-ឈ្មោះ សំ រិ​ទ្ធ ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បក​ឡា​នតា​ក់​ស៊ី ស្នាក់នៅ​បន្ទប់​ជួល​លេខ៤ ផ្លូវ​បេតុង សង្កាត់​ស្តឹង​មានជ័យ ខណ្ឌមានជ័យ (គ្មាន​សារធាតុ​ញៀន)។
ទី២-ឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាង​ធ្វើ​សោរ ស្នាក់នៅ​ផ្ទះជួល​លេខ៤ ផ្លូវ១៦៤ សង្កាត់​បឹងកក់១ ខណ្ឌទួលគោក (គ្មាន​សារធាតុ​ញៀន)។

ចំណែក ជនរងគ្រោះមានឈ្មោះ ស៊ា​ម ហុង​សាត ភេទ​ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ជ្រោយចង្វា ខរាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន​ចេញពីផ្ទះ​នៅ​សង្កាត់​ជ្រោយចង្វា មក​ធ្វើការ​នៅ​ផ្សារ​អីុីអន២ ដោយបាន​ទុក​ម៉ូតូ​របស់ខ្លួន​នៅក្នុង​ចំណត​ម៉ូតូ​របស់​ផ្សារ​ លុះដល់​ម៉ោង​កើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​មានគ្នាចំនួន០៣នាក់ បានមក​ធ្វើ​សកម្មភាព​លួ​យ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ចំណុចកើតហេតុ ហើយ​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​គ្នា០៣នាក់​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់។

ក្រោយមកសន្តិសុខក្នុងផ្សារបានទាក់ទងមក​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ ចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី។

ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ បានគេច​ខ្លួនបាត់។សមត្ថកិច្ចបានបញ្ជាក់ទៀតថា សម្ភារៈ​ដែលត្រូវបាត់បង់រួមមាន៖ម៉ូតូ០១គ្រឿងម៉ា​កនិច ផលិត​ឆ្នាំ២០១២ ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​1AA-3435 ។

ដោយឡែកសម្ភារៈបន្សល់ទុករួមមាន៖ទូរសព្ទ័ដៃចំនួន០៣គ្រឿងរឿង រថយន្ត​ចំនួន០១គ្រឿងកាមរី​បា​ឡែ​នពណ៌​ស ផលិត​ឆ្នាំ២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-9910រួមនិងឧបករងឧបករណ៍ធ្វើសកម្មភាពលួចម៉ូតូមួយចំនួនទៀត៕

received_363977441057035

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved