ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

កិច្ទប្រជុំកំពូល មេដឹកនាំ សហរដ្ឌអាមេរិក និង មេដឹកនាំ ប្រទេសកូរ៉េ ខាងជើង លើកទី២ អាចនឹង​ ធ្វើឡើង នៅប្រទេស វៀតណាម !!!!.

កិច្ទប្រជុំកំពូល   មេដឹកនាំ   សហរដ្ឌអាមេរិក និង មេដឹកនាំ ប្រទេសកូរ៉េ ខាងជើង លើកទី២ អាចនឹង​   ធ្វើឡើង នៅប្រទេស វៀតណាម !!!!.

ដោយះ លោក ណាង រដ្ឌា
ចេញផ្សាយថ្ងៃ អង្គារ ៣ កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ទសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៨
ព័ត៌មានអន្តរជាតិ

រដ្ឌធានីសេអ៊ូលះ

ព័ត៌មានដែលធ្វើអោយពិភពលោក មានការភ្ញាក់ផ្អើល នោះ គឺការ   ចរចារវាង     មហាយក្ស  សហរដ្ឌអាមេរិក និង ប្រទេសកូរ៉េខាងជើង ដែលគេជឿជាក់ថា នឹងត្រូវជួបគ្នាជាលើកទី២ នៅក្នុងប្រទេស  អាស៊ាន មួយនៅក្នុងចំណោមប្រទេស ទាំងដប់នៅក្នុងចុង ឆ្នាំ២០១៨នេះ គេសង្កេត   ឃើញមាន  មន្ត្រីជាន់ខ្ពស់របស់  សហរដ្ឌអាមេរិកបានទៅ  ទស្សនះកិច្ទ នៅប្រទេសវៀតណាម ក៏ប៉ុន្តែពុំទាន់អះអាងថាជា ការទៅទស្សនះកិច្ទ ពិភាក្សាបញ្ហា នៃ កិច្ចប្រជុំនៃជំនួប  កំពូលនៃមេដឹកនាំ នៃប្រទេសទាំងពីរ គឺ សហរដ្ឌអាមេរិក      និង ប្រទេស  កូរ៉េខាងជើង ។    ប្រធានាធិបតី  សហរដ្ឌអាមេរិក។   លោក ដូណាល់ ត្រាំ និង​  មេដឹកនាំកូរ៉េខាងជើង អាចនឹង​ជួប​ប្រជុំ​គ្នា​ជាលើក​ទី២ នៅ​ទី  ក្រុងហាណូយ ប្រទេស​វៀតណាម បន្ទាប់ពី​ លើកទី១ ធ្វើឡើង​នៅ​សិង្ហបុរី កាលពី​ខែ មិថុនា ឆ្នាំ​២០១៨។ នេះ​បើតាម​ការចុះ​ផ្សាយ របស់កាសែត កូរ៉េខាងត្បូង    Munhwa Ilbo កាលពី​ថ្ងៃទី៦ ខែ​មករា ឆ្នាំ​២០១៩។

ការ​អះអាង​    បែបនេះ ខណៈ​ដែល    រយៈពេលចុងក្រោយ មន្រ្តី​សហរដ្ឋអាមេរិក និង  កូរ៉េខាងជើង បាន​ជួប​ប្រជុំ​គ្នា​ជា  បន្តបន្ទាប់នៅ ទីក្រុងហាណូយ ប្រទេស  វៀតណាម ដើម្បី​  ពិភាក្សាអំពីកិច្ច   ប្រជុំកំពូល   រវាងមេដឹកនាំ   ទាំង២ ជា  លើកទី២ នាពេលខាងមុខនេះ។  លោក គីម ជុងអ៊ុន និង    លោក ដូណាល់ ត្រាំ ក្នុង  ជំនួប  លើកទី១ នៅសិង្ហបុរី កាលពី   ខែមិថុនា ឆ្នាំ​   ២០១៨។ ប្រទេសវៀតណាម ដែល​មាន  ទំនាក់ទំនងល្អ ទាំងជាមួយនឹង  សហរដ្ឌអាមេរិក និង កូរ៉េខាងជើង ធ្លាប់​បាន​បង្ហាញ​ពី​បំណងនៃការ​ធ្វើ​   ជាម្ចាស់ផ្ទះ នៃ ជំនួបកំពូលលើកទី២នេះ កាលពីខែ ធ្នូ   កន្លងទៅ។ លើសពី​នេះ ប្រទេស​ទាំង២ សុទ្ធតែមាន  ស្ថានទូតនៅក្នុងប្រទេសវៀតណាម។

លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ក្តី​រំពឹង​កាលពី   ខែមុនថា ជំនួប​កំពូល   លើកទី២ រវាង​លោក និង​   លោក គីម ជុងអ៊ុន នឹង​ធ្វើឡើង​នៅ​អំឡុង​ខែមករា ឬខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​ទីតាំង​មួយ ក្នុង​ចំណោម៣​ទីតាំង​ដែលត្រូវ​ជ្រើសរើស ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឈ្មោះ​ទីតាំង​នោះឡើយ។  គួរកត់សម្គាល់ថា កាលពី​ពេលថ្មីៗ​នេះ លោក Mark Lambert មន្រ្តី​ជាន់ខ្ពស់​នៃក្រសួងការបរទេស​សហរដ្ឌអាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក បាន​ទៅធ្វើ  ទស្សនកិច្ចនៅ ប្រទេសវៀតណាម។ នេះបើតាម Yonhap ដកស្រង់​ចេញពី​ប្រភព​មួយ​នៅក្រុង​វ៉ាស៊ីងតោន។ ប៉ុន្តែ​គេមិន​ទាន់  ដឹងច្បាស់ទេថា ដំណើរ​ទស្សនកិច្ច​នេះ មានជាប់​ទាក់ទងនឹងកិច្ចប្រជុំ   កំពូលលើកទី២ រវាងមេដឹកនាំ  សហរដ្ឌអាមេរិក-កូរ៉េខាងជើង ឬ   យ៉ាងណា  នោះទេ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https:www.cdv-news.net/FB_IMG_1546949203541 FB_IMG_1546949211011 FB_IMG_1546949214011

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved