ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

មហាយក្សចិនតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់ ជាប្រធានកំពង់ផែកុងតឺន័រអន្តរជាតិនៅខេត្តក្វាងទុងភាគខាងត្បូង ប្រទេសចិននិង ស្វែងយល់ អំពីជីវប្រវត្តិ របស់ លោកស្រី យីង ឡាក់ស៉ីណាវ៉ាត់ត្រា !!!!!

មហាយក្សចិនតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ ស៊ីណាវ៉ាត់ ជាប្រធានកំពង់ផែកុងតឺន័រអន្តរជាតិនៅខេត្តក្វាងទុងភាគខាងត្បូង ប្រទេសចិននិង ស្វែងយល់ អំពីជីវប្រវត្តិ របស់ លោកស្រី យីង ឡាក់ស៉ីណាវ៉ាត់ត្រា !!!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ៣កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ទសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

ខេត្តក្វាងទុង :

បណ្ដាញសារព័ត៌មាននៅប្រទេសចិន បានចុះផ្សាយកក្រើកប្រទេសចិន ករណីដែលរដ្ឌាភិបាលចិន បានសម្រេចតែងតាំងលោកស្រី យីង ឡាក់ស៉ីណាវ៉ាត់ ដែលជាអតីត នាយករដ្ឌាភិបាលរីថៃ ដែលមានប្រជាប្រិយភាពនៅប្រទេសថៃ។កាសែតចិនបានរាយការណ៍កាលពីថ្ងៃចន្ទ័ថា អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់បានក្លាយជាប្រធាន និងតំណាងផ្នែកច្បាប់នៃកំពង់ផែកុងតឺន័រអន្តរជាតិសានទូ (SICT) នៅក្នុងខេត្តក្វាងទុងភាគខាងត្បូងនៃប្រទេសចិន។សូមបញ្ជាក់ថាខេត្តក្វាងទុង ជាខេត្តប្រវត្តិសាស្ត្រមួយ ដែលគ្រូគ្បាច់គុណចិន លោក ហ្វាង ហ្វ៊ីហុង រស់នៅ សារព័ត៌មានយើងសូមសរសេរជីវប្រវត្តិសង្ខេបខ្លះដូចតទៅ ។ លោកគ្រូ វ៉ាង ហ្វីហុង (១៨៤៧ ១៩២៤)កើតនៅថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ១៨៤៧ នឹងស្លាប់នៅថ្ងៃទី ២៥ ខែ មិនា ឆ្នាំ១៩២៤ នៅហ្វូសាន ខេត្តក្វាងទុងប្រទេសចិន។ លោកជាគ្រូក្បាច់គុនដ៏ល្បីឈ្មោះម្នាក់ក្នុងចំណោមខ្លាទាំង 10 នៅខេត្តក្វាងទុងលោកជាគ្រូពេទ្យម្នាក់ហើយ ជាអ្នកចាក់ម្ជុលវិទ្យាសាស្ត្រ ហើយក៏ជាអ្នកបដិវត្តរបស់ប្រទេសចិនផងដែរ។ដោយនៅក្នុងនោះលោកជាគ្រូក្បាច់ជួយបង្ហាត់ក្បាច់គុណដល់កងទ័ពនិងកងជីវពលខេត្តក្វាងទុងដើម្បីប្រយុទ្ធតទល់ជាមួយកងទ័ពជប៉ុននៅក្នុងពេលកងទ័ពជប៉ុនវាយប្រហារលើកោះតៃវ៉ាន់ក្នុងឆ្នាំ ១៨៩៥។ ចំណែកក្នុងវិស័យក្បាច់គុណចិនវិញលោកគ្រូវ៉ាងហ្វីហុង ជាអ្នកពិចារណាកែសម្រួលលើទម្រង់ក្បាច់គុណកុងហ្វូអោយក្លាយជាសិល្បៈក្បាច់គុនដ៏ល្បីល្បាញរបស់ ប្រទេសចិននាសម័យនោះ។ដោយសារវីរភាពស្នេហាជាតិនិងក្នុងវិស័យក្បាច់គុណលោកត្រូវបានអ្នកស្រុកចាត់ទុកជាវីរបុរសនៅខេត្តក្វាងទុង ហើយក្រោយ ៗមកត្រូវបានគេយកទៅថតជាឈុតខ្សែភាពយន្តរហូតដល់បច្ចុប្បន្ននេះ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការផ្លាស់ប្តូរអ្នកដឹកនាំបានប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែធ្នូ។ SICT បានចុះបញ្ជីដើមទុនចំនួន ៨៨ លានដុល្លារ និងជាសមាជិកមួយនៃបណ្ដាញកំពង់ផែរបស់ក្រុមហ៊ុន Hutchison Ports ដែលមានភាគហ៊ុន ៧០ ភាគរយ។ នេះបើយោងតាមគេហទំព័ររបស់ SICT ។ ភាគទុនិកភាគតិចរបស់អង្គភាពនោះរួមមានអង្គការឃ្លាំមើលទ្រព្យសម្បត្តិរដ្ឋនៅសានទូ។ទោះបីជាយ៉ាងណារបាយការណ៍បាននិយាយថា គេហទំព័ររបស់ក្រុមហ៊ុន Hutchison បានដក SICT ចេញពីបណ្តាញកំពង់ផែរបស់ខ្លួនទៅហើយ ក្រុមហ៊ុន SICT ដំណើរការខ្សែសង្វាក់ដឹកជញ្ជូនចំនួនបី ដែលតភ្ជាប់ពីប្រទេសចិនដីគោក ហុងកុង និងប្រទេសកូរ៉េខាងត្បូង។

ស្វែងយល់ជីវប្រវត្តិសង្ខេបរបស់ លោកស្រី យ៉ីងឡាក់ ជាពាណិជ្ជករ អ្នកនយោបាយ ជាសមាជិកគណបក្សភឿថៃ និងធ្លាប់ជានាយករដ្ឋមន្ត្រីទី​២៨ របស់ប្រទេសថៃ បន្ទាប់ពីការ​បោះឆ្នោត​ឆ្នាំ២០១១។ លោកស្រី​ជានាយករដ្ឋមន្ត្រីស្ត្រី​តែមួយគត់ និងក្មេងជាងគេ​ក្នុងរយៈពេល ៦០ឆ្នាំ ចុងក្រោយនេះ។ គណបក្សរបស់លោកស្រី ត្រូវ​បានយោធាធ្វើរដ្ឋប្រហារទម្លាក់ពី​អំណាចនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដោយ​រកឃើញថា លោកស្រី​បំពានអំណាច និងប្រព្រឹត្តអំពើ​ពុករលួយ។ថ្មីៗនេះ លោកស្រីមិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូល សម្រាប់ការប្រកាសសាលក្រម ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានធ្វេសប្រហែស​ដែលធ្វើឱ្យខាតបង់​ថវិកាជាតិជាង ០៨ពាន់លានដុល្លារ ដែលអាចឱ្យលោកស្រីប្រឈមមុខ​ជាប់ពន្ធនាគារ ១០ឆ្នាំ។ ខាងក្រោមនេះ​ជាព័ត៌មានសំខាន់ៗ​ ពាក់ព័ន្ធនឹង​អតីតនាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ៖

* នាយករដ្ឋមន្ត្រីថៃ៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤
* រដ្ឋមន្ត្រីការពារជាតិ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៣ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤
* ថ្ងៃខែឆ្នំាកំណើត៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៦៧ (អាយុ៥០ឆ្នាំ)
* គណបក្សនយោបាយ៖ បក្សភឿថៃ
* ស្វាមី៖ លោក អាណុនសូន អាម៉ុនឆាត (Anusorn Amorncht) (រៀបការឆ្នាំ១៩៩៥)
* កូន៖ ម្នាក់

១៖ ជីវិតពីកុមារភាព និងមុខរបរពាណិជ្ជកម្ម
លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា ជាកូនពៅក្នុងចំណោម​កូនទាំង ០៩នាក់ របស់​លោក ឡូត ស៊ីណាវ៉ាត្រា និងលោកស្រី យិនឌី រ៉ាមម៉ីងវ៉ុង។ ឪពុករបស់ យីងឡាក់ ជាពាណិជ្ជករ និងជាសមាជិកសភាក្នុងទីក្រុង ឈៀងម៉ៃ។ យីងឡាក់ មានជាប់សែស្រឡាយ​នៃអតីតព្រះរាជា​ឈៀងម៉ៃ តាមរយៈជីដូនខាង​ម្តាយរបស់​លោកស្រី គឺអ្នកអង្គម្ចាស់ ចាន់ធីប ណាឈៀងម៉ៃ។

លោកស្រីយីីងឡាក់ បានធំដឹងក្តីនៅក្នុងទីក្រុង​ឈៀងម៉ៃ និងរៀន​នៅសាលា Coeli ជាសាលាឯកជន​សម្រាប់តែសិស្សស្រី​សម្រាប់ថ្នាក់​មធ្យមសិក្សា​បឋមភូមិ និងសាលា Yupparaj សម្រាប់ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ។ នាងបានសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែករដ្ឋបាល​សាធារណៈ និងវិទ្យាសាស្ត្រ​នយោបាយ នៅសកលវិទ្យាល័យ​ឈៀងម៉ៃ ក្នុងឆ្នាំ១៩៨៨ និងបញ្ចប់ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (ឯកទេសគ្រប់គ្រង ប្រព័ន្ធ​ព័ត៌មាន ពីសកល​វិទ្យាល័យ Kentucky State ។ ក្រោយមក​នាងបានក្លាយជា​ប្រធានផ្នែកផលិតកម្ម និងជានាយក​ប្រតិបត្តិការ។

ក្នុងឆ្នាំ១៩៩៤ នាងបានក្លាយជា​អ្នកគ្រប់គ្រងទូទៅ​របស់ Rainbow Media ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់សាជីវកម្ម Broadcasting Corporation (ដែលក្រោយ​មកបានក្លាយ​ជាក្រុមហ៊ុន TrueVisions) ។ ស្ត្រីរូបនេះមានភាពជោគជ័យជាខ្លាំងក្នុងរបរអាជីពរបស់ខ្លួន។ លោកស្រីមាន​កូនម្នាក់​ឈ្មោះ Supasek បន្ទាប់ពីរៀបការ​ជាមួយស្វាមី​ឈ្មោះថា Anusorn Amornchat ដែលជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Charoen Pokphand  និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន M Link Asia Corporation PCL។ ប្អូនស្រីរបស់​លោក Anusorn ឈ្មោះ Yaowapa Wongsawat ជាភរិយា​របស់អតីត​នាយករដ្ឋមន្ត្រី Wongsawat។

២៖ ការប្រឡូកក្នុងឆាកនយោបាយ
បន្ទាប់ពីគណបក្សអំណាចប្រជាជន​ត្រូវបានរំលាយ ចំណែកប្រធានបក្ស​ត្រូវបានហាមឃាត់​ មិនឱ្យ​ធ្វើសកម្មភាព​នយោបាយ​សម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពី​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០០៨តទៅ ពេលនោះអតីត​សមាជិកសភា​របស់បក្ស​អំណាចប្រជាជន បានបង្កើតបក្ស ភឿថៃ។ ដោយពេល​នោះ លោកស្រី យ៉ីងឡាក់ ត្រូវបានគេ​ស្នើឱ្យធ្វើជា​ប្រធានបក្ស ប៉ុន្តែ​លោកស្រី​បែរជាបដិសេធ ដោយបញ្ជាក់ថា លោកស្រីគ្មានបំណងចង់​ធ្វើជានាយករដ្ឋមន្ត្រី​ឡើយ។យ៉ាងនេះក្តី​នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ ប្រភពពីស្ថានទូត​បានឱ្យដឹងថា ក្នុងកិច្ចប្រជុំ​ជាមួយលោកស្រី យ៉ីងឡាក់ បានថ្លែងដោយភាព​ទំនុកចិត្តអំពី «ប្រតិបត្តិការ​យុទ្ធសាស្ត្រ និងគោលដៅ​នៃបក្សភឿថៃ ដែលហាក់​បង្ហាញ​ភាពវិជ្ជមានជាង​ការប្រជុំលើកមុន ហើយទីបំផុតស្រ្តី​រូបនេះ​ក៏ប្រឡូកខ្លួនក្នុង​គណបក្ស​ភឿថៃ។

៣៖ ដំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤
បន្ទាប់ពីការបោះឆ្នោតសកល ការប្រជុំសភាជាលើកដំបូងនៅព្រឹក​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ បានសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ ក្នុងនោះ​សមាជិកសភាចំនួន ២៩៦រូប ក្នុងចំណោម ៥០០រូប បានសម្រេចបោះឆ្នោត​ជ្រើសរើស​លោកស្រី យ៉ីងឡាក់ ស៊ីនណាវ៉ាត្រា ជានាយក​រដ្ឋមន្ត្រី ដោយឡែក ១៩៧សម្លេងអនុបវាទ និង០២សម្លេងប្រឆាំង។ លោកស្រី និងរដ្ឋមន្ត្រី​របស់​លោកស្រី បានស្បថចូលកាន់​ដំណែងក្នុង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១។

៤៖ ទឹកជំនន់ឆ្នាំ២០១១
ក្នុងរដូវវស្សា ឆ្នាំ២០១១ មានភ្លៀងធ្លាក់ខ្លាំង​ក្លាបំផុត មិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយ។ ទឹកជំនន់​ចាប់ផ្តើមកើតឡើង​នៅភាគខាងជើង​ថៃ​ នៅថ្ងៃទី៣១ ខែកក្កដា ក្នុងរយៈពេល​មួយសប្តាហ៍​បន្ទាប់​ពីការតែងតាំង លោកស្រីធ្វើជា​នាយករដ្ឋមន្ត្រី។ យ៉ាងនេះក្តី នាយករដ្ឋ​មន្ត្រីរូបនេះ មិនបានប្រកាស​ដាក់ប្រទេសក្នុង​ភាពអាសន្ននោះទេ ដោយហេតុថា វាមិនបានជួយសម្រាលវិបត្តិ​នេះឡើយ ផ្ទុយទៅវិញ​លោកស្រី​បានប្រកាសព្រមានពី​គ្រោះធម្មជាតិ ដែលធ្វើឱ្យរដ្ឋាភិបាល​របស់លោកស្រី យ៉ីងឡាក់ មានអំណាច​កាន់តែខ្លាំង​ក្នុងការគ្រប់គ្រង​គ្រោះទឹកជំនន់។

៥៖ បាតុកម្ម ឆ្នាំ២០១៣
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ លោកស្រី បានរំលាយ​សភាថៃ និងអំពាវនាវធ្វើការបោះឆ្នោត​មុនពេលកំណត់ បន្ទាប់ពីប្រឈមមុខ​នឹងការធ្វើបាតុកម្ម​ប្រឆាំង​នឹងរដ្ឋាភិបាល។

៦៖ ការស៊ើបអង្កេត​ពីអំពើពុករលួយ​ឆ្នាំ២០១៤
ក្នុងនាមជាប្រធាន​គណកម្មាធិការស្រូវអង្ករ លោកស្រី យីងឡាក់ បានប្រឈមមុខនឹង​ការស៊ើបអង្កេត​ ពីសំណាក់ភ្នាក់ងា​រប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេត​ពីតួនាទីរបស់​លោកស្រី ក្នុងផែនការ​ទិញស្រូវ បន្ទាប់ពីមាន​បទចោទប្រកាន់​ពីអំពើពុករលួយ ទៅលើមន្ត្រី​ពីររូបរបស់​លោកស្រី។ គណកម្មាធិការជាតិ​ប្រឆាំងអំពើពុករលួយ បានធ្វើការត្រួតពិនិត្យក្នុងករណីលោកស្រី បានធ្វេស​ប្រហែសក្នុងកាតព្វកិច្ច​របស់ខ្លួន ក្នុងនាមជា​ប្រធានគណកម្មាធិការជាតិ​គោលនយោបាយ​អង្ករ របស់​ប្រទេសថៃ។ទោះបីលោកស្រីធ្វើជា​ប្រធានគណៈកម្មាធិការ​ស្រូវអង្ករក្តី លោកស្រី យីងឡាក់ បានសារភាពទទួលស្គាល់កំហុស​របស់ខ្លួន ក្នុងកម្មវិធីជជែក​វែកញែក ប្រឆាំងនឹងរដ្ឋាភិបាល​នៅឆ្នាំ២០១៣ ដែលចោទប្រកាន់​លោកស្រីថា មិនដែលបាន​ចូលរួមកិច្ចប្រជុំ​ របស់គណៈកម្មាធិការជាតិ​នយោបាយស្រូវអង្ករ​នោះទេ។នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ តុលាការ​ធម្មនុញ្ញបាន​សម្រេចជាឯកច្ឆ័ន្ទ ទម្លាក់លោកស្រី យីងឡាក់ ពីដំណែង មូលហេតុដោយសារ​លោកស្រី​បានផ្ទេរដំណែង​ក្រៅផ្លូវច្បាប់ ដល់មន្រ្តីសន្តិសុខជាន់​ខ្ពស់ម្នាក់​គឺលោក ថាវិល ផ្លេនស្រី ទៅជាអគ្គលេខាធិការ​នៃក្រុមប្រឹក្សាសន្តិសុខជាតិ​កាលពី​ឆ្នាំ២០១១។ លោក ថាវិល ត្រូវបានដកចេញ​ពី​តំណែងនៅ​ខែកញ្ញា ឆ្នាំ២០១១ ដែលនេះជា​ការត្រួសត្រាយផ្លូវ​សម្រាប់​មេប៉ូលិសថៃ លោក ប៉ុល ហ្គេនវីចៀន ចូលជំនួសដំណែង។ក្នុងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ គណកម្មាធិការជាតិប្រឆាំង​អំពើពុករលួយ បានព្រមព្រៀងជា​ឯកច្ឆ័នក្នុងការចោទប្រកាន់​លោកស្រីថា បានប្រព្រឹត្តអំពើពុករលួយក្នុងផែនការ​ទិញស្រូវអង្ករ ដោយបញ្ជាក់ថា មានប្រជាកសិករ​រាប់លាននាក់ នៅតែមិនទាន់ទទួលបានប្រាក់​នៅឡើយ។

៧៖ ការវិនិច្ឆ័យទោស
បទចោទប្រកាន់ទៅលើលោកស្រី យ៉ីងឡាក់ ស៊ីនណាវ៉ាត្រា បានចាប់ផ្តើមឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ តុលាការកំពូលគ្រោងនឹងប្រកាសសាលក្រម  ប៉ុន្តែស្រាប់តែលោកស្រីមិនបានបង្ហាញខ្លួន។ អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវស្ថិតក្រោមដីការចាប់ខ្លួន និងរឹបអូសយកប្រាក់ ៣០លានបាត។ប៉ូលីសបានប្រកាសថា មានអ្នកគាំទ្រលោក​ស្រីប្រមាណ ៣,០០០នាក់ បានប្រមូលផ្តុំនៅជុំវិញ តុលាការ​ក្នុងទីក្រុង​បាងកក មុនពេលធ្វើសវនាការ។ សេចក្តីរាយការណ៍​បានឱ្យដឹងថា លោកស្រី បានជម្លៀសខ្លួនចេញពី​ប្រទេស​ថៃ តាំងពីមុនការប្រកាស​សាលក្រមមកម្ល៉េះ។ ប្រសិនបើការ​ចោទប្រកាន់នេះ​ក្លាយជាការពិតមែន​នោះ លោកស្រីត្រូវប្រឈមមុខ​នឹងការកាត់ទោស ១០ឆ្នាំ និងហាមឃាត់​មិនឱ្យប្រឡូកក្នុង​ឆាកនយោបាយ​ជារៀងរហូត។នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ សមាជិកជាន់ខ្ពស់ក្នុង​ចំណោមបក្សរបស់លោកស្រី បានឱ្យដឹងថា លោកស្រីបានចាក​ចេញពីប្រទេស ថៃតាំងសប្តាហ៍មុន ដោយគេចទៅស្នាក់​នៅទីក្រុង ឌូបៃប្រទេស អេមីរ៉ាត់អារ៉ាប់រួម៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.net/

FB_IMG_1546957529791 FB_IMG_1546957536719 FB_IMG_1546957548857 FB_IMG_1546957543123

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved