ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការផ្លាស់មុខតំណែង ដល់ទៅពីរស្ថាប័ន នៅដើមឆ្នាំ ២០១៩ នេះ !!!!!! »» នៅដើមឆ្នាំ២០១៩នេះ មន្ត្រីគយ ចំនួន ២៧រូប ត្រូវបាន តែងតាំង ផ្លាស់ប្ដូរ និង ដាក់ឲ្យ ចូលនិវត្តន៍ !!!!! »» លោក ម៉ូត សុខគ្រី ហាកឹម ម៉ាស្ជិទ (ចៅអធិការវិហារ) អាល់ហាជីរិន ក្រុងប៉ោយប៉ែត និង គណះកម្មការ បងប្អូន ខ្មែរឥស្លាមបានចុះពិនិត្យ  និង  សួរសុខទុក្ខ   បងប្អូនខ្មែរឥស្លាម  ចំនួន១០គ្រួសារ   ដែលកំពុងខ្វះខាត  កន្លែងជម្រករស់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !!!!! »» បើកការដ្ឋាន សាងសង់ផ្លូវ ក្រវាត់ក្រុងទី៣ ឆ្លងកាត់តាមភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា »» ផ្ទះ៤ខ្នង នៅស្រុកអណ្តូងមាស ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង »» ចាប់ពីពេលនេះតទៅ ភ្ញាក់ងារនានាបូកទាំងស្ថាប័នកាំកុងត្រូល ត្រូវបានប្រមុខរាជរដ្ធាភិបាលកម្ពុជា សម្រេចអោយដកចេញពីតាមច្រកទ្វារព្រំដែនទាំងអស់ ដោយសម្រេច ទុកតែពីរ អង្គភាពតែ ប៉ុណ្ណោះគឺ ស្ថាប័នគយ និង នគរបាលអន្តោប្រវេសន៍ !!!!!!! »» ជនជាតិចិន២នាក់ ដែលវាយមនុស្សនៅក្នុង កាស៊ីណូ រងរបួស២នាក់ គំរាមយកប្រាក់ចំនួន១.០០០.០០០ដុល្លារ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ »» នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្ដីសម្រេច​ ដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ »» រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជំនះ៧ មករា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន »» អគ្គិភ័យឆាបឆេះ ស្ថានីយ៍ចែកចាយប្រេង មួយកន្លែង នៅម្ដុំផ្សារបឹងសាឡាងថ្មី សំណាងល្អ មិនមានអ្នករងគ្រោះ

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ​ជួបកម្មករ​ កម្មការិនី ជិត២​ម៉ឺន​នាក់ ​នៅ​ខេត្តតាកែវ

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញចុះជួបសំណេះ​សំណាលជាមួយកម្មករ កម្មការិនី​សម្រាប់ឆ្នាំ២០១៩​ សរុបប្រមាណ​១៨,២៧៣នាក់ ​មកពីរោងចក្រ សហគ្រាសចំនួន១២ ខេត្តតា​កែវ។

សូមជំរាបដែរថា​៖ជំនួបនេះបានធ្វើឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

បើតាមលោក អ៊ិ​ត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះប​ណ្តាលវិជ្ជាជីវៈ​បានឲ្យ​ដឹងថា៖កម្មករ កម្មារិនី ដែលជួបសំ​ណេះសំណាល​ជាមួយ​សម្តេចតេជោ ហ៊ុន សែន មកពីរោងចក្រ សហ​គ្រាស ក្នុងស្រុកចំនួន៣ រួមមាន៖ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។

​រោងចក្រ សហ​គ្រាស​ទាំងនោះ កំពុងដំណើរការកា​ត់ដេរសម្លៀកបំពាក់ចំនួន៥,ផលិតស្បែកជើង​ចំនួន៤, ផលិតកា​បូបចំនួន១,​ផលិតគ្រឿងបន្លាស់បន្សំស​ម្រាប់ទូរស័ព្ទចល័តចំនួន១ និង​ផលិតសក់សិប្បនិម្មិតចំនួន​១។​

បច្ចុប្បន្ន​ខេត្តតាកែវ មានសហគ្រាស​គ្រឹះស្ថានការងារសរុប១៦៤ មានកម្មករនិយោជិត ៤៨​,១៦៨​នាក់ ទទួល​បានប្រាក់ឈ្នួលសរុប​១៦៣លានដុល្លារក្នុងមួយឆ្នាំ។

ក្នុងនោះ​រោងចក្រកាត់​ដេរសម្លៀក​បំពាក់ និងផលិតស្បែកជើងមានចំនួន៥១ មានកម្មករ​និយោជិតចំនួន៣៩,៩៤៣នាក់ ដែលមាន​ប្រាក់​ឈ្នួលសរុបជិត​១៣៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

សូមបញ្ជាក់ដែរថា​៖វិស័យឧស្សាហកម្មជា​វិស័យ​ដ៏ចម្បងមួយសម្រាប់ជំ​រុញកំណើ​នសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបាន​រួមចំណែកផ្តល់​ការងារជូន​ប្រជា​ព​លរដ្ឋកម្ពុជាបាន​យ៉ាងច្រើន និងធ្វើឲ្យជីវភាពរបស់ពួកគេបានល្អប្រសើរផងដែរ ដើម្បីធ្វើ​ឲ្យវិស័យមួ​យនេះមានភាពកាន់តែល្អប្រសើរនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច​ដាក់ចេញ​បេស​កកម្មចុះពិនិត្យតាមរោងចក្រ សហគ្រាស និងសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មកា​រិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ៕

49726511_2029955097052977_1514773315338633216_n

49721902_765358320491836_8362589560567234560_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved