ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

បុរសជើងខ្លាំង ត្រូវសមត្ថកិច្ចចាប់​វ៉ៃខ្នោះ បន្ទប់ពី​យក​អាវុធខ្លី​ មក​ភ្ជង់​ប្រពន្ធ គម្រាម​ឲ្យ​ឡើង​ឡាន

ខេត្តកណ្តាល៖បុរសជើងខ្លាំងម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វ៉ាយខ្នោះ កាលពី​រសៀល​ថ្ងៃទី៨ ខែ​មករា ឆ្នាំ២០១៩ម្សិលមិញនេះនៅ​ចំណុច​ភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល បន្ទាប់ពី​​យក​អាវុធខ្លី​ មក​ភ្ជង់​អតីតប្រពន្ធគម្រាម​ឲ្យ​ឡើង​ឡាន រឿង​លក់​ផ្ទះនៅ​ការិយាល័យ​បូរី​ចំការ​ដូង​

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យមានឈ្មោះ ឆាយ សា​លាភ ភេទ​ប្រុស អាយុ៣​៣​ឆ្នាំជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មានទីលំនៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តក​ណ្តាល។

 

ចំណែកជនរងគ្រោះមាន​ឈ្មោះ នួន ដា​នី ភេទ​ស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ ទី​លំនៅ​ភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល។

 

បើតាមប្រភពព័ត៌មានបា​ន​​​ឲ្យដឹងថា​៖មុន​កើត​ហេតុពោលកាលពី​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ ឆាយ សា​លាភ​ត្រូវជា​(ប្តី)និង​ឈ្មោះ នួន ដា​នី ត្រូវជា​(ប្រពន្ធ) បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​លែងលះ​គ្នានៅ​សាលាឃុំ រកា​ខ្ពស់ លុះ​វេលា​ម៉ោង​៣និង៣៥នាទី​រសៀល ថ្ងៃទី០​៨ ខែមករា ឆ្នាំ២០១៩ ឈ្មោះ ឆាយ សា​លាភ បាន​ជិះ​រថយន្ត​មួយ​គ្រឿង ម៉ាក​តូយ៉ូតា​ព្រូស ពណ៍​ទឹកប្រាក់ពី​ភ្នំពេញមក​ផ្ទះ​ឈ្មោះ​នួន ដា​នី ស្ថិត​ក្នុងភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ពេលមកដល់​ឈ្មោះ ឆាយ សា​លាភ បាន​សួរឈ្មោះ នួន ដា​នី រក​ប្លង់​ផ្ទះ​ដែល​ស្ថិតនៅ​បុរី​ចំការ​ដូង ដើម្បី​ដាក់លក់​ផ្ទះនៅ​ការិយាល័យ​បូរី​ចំការ​ដូងពេលនោះ ឈ្មោះ​នួន ដា​នី មិន​ទៅតាមទើប​ឈ្មោះ ឆាយ សា​លាភ បានកាន់​កាំភ្លើងខ្លីអា​មេ​បញ្ចូល​គ្រាប់ភ្ជុង​ឈ្មោះ​នួន ដា​នី រួច​ចាប់​គ្រៀកដើ​ម្បី​ឲ្យ​ចូល​រថយន្ត​របស់ខ្លួនខណៈនោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឃាត់​រថយន្ត ហើយ​ដណ្តើមបាន​អាវុធ​ពី​ឈ្មោះ ឆាយ សា​លាភ និង​ជួយ​ឈ្មោះ នួន ដា​នី ចេញពី​រថ​យន្ត​មកវិញ ចំណែក​ឈ្មោះ ឆាយ សា​លាភ បាន​រត់គេចខ្លួនបាត់។

 

ភ្លាមនោះកម្លាំង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រកា​ខ្ពស់ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ស្រុក​ស្អាង បាន​តាមរក​ហើយ​ឃាត់ខ្លួនឈ្មោះ ឆាយ សា​លាភ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាងដើម្បី​ធ្វើការ​សាកសួរ។

 

ក្រោពីឃាត់ខ្លួន​ជនសង្ស័យកម្លាំងសមត្ថកិច្ចដកហូតបាននូវវត្ថុតាង​មួយចំនួនរួមមាន៖កាំភ្លើងខ្លី​១ដើមមិន​ស្គាល់​ម៉ាក គ្មាន​លេខ បង់​១មាន​គ្រាប់​ចំនួន០៤គ្រាប់ រថយន្ត​១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌​ទឹកប្រាក់ពាក់​ស្លាក​លេខភ្នំពេញ 2AX – 4029 និង​កូនសោ​រថយន្ដ។

 

នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​ឆាយ សា​លាភ​សា​រភាពថា ខ្លួន​បាន​ទិញ​អាវុធខ្លី​នេះ​ពី​ឈ្មោះ រាក់ ភេទ​ប្រុស អាយុ១៤ឆ្នាំ ក្នុង​តម្លៃ៣០ដុល្លារ នៅ​ចំ​ណុច​វាល​ខ្សាច់ ចាក់អង្រែលើ កាលពី​ឆ្នាំ២០១៦ ដើម្បី​ទុក​នៅផ្ទះ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ និង​បាន​ជិះ​រថយន្ដ យក​អាវុធខ្លី​ខាងលើ​ភ្ជុង​គំរាម​ឈ្មោះ​នួន ដា​នី ពិតប្រាកដ​មែន។

 

ឈ្មោះ​ឆាយ សា​លាភ សារ​ភាព​បន្ថែមទៀតថា ខ្លួន​ពិតជា​បាន​ជក់​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក រយ:ពេល០៦ខែ កន្លង​មកហើយដែរ៕
09 1 19 (3)

09 1 19 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved