ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការផ្លាស់មុខតំណែង ដល់ទៅពីរស្ថាប័ន នៅដើមឆ្នាំ ២០១៩ នេះ !!!!!! »» នៅដើមឆ្នាំ២០១៩នេះ មន្ត្រីគយ ចំនួន ២៧រូប ត្រូវបាន តែងតាំង ផ្លាស់ប្ដូរ និង ដាក់ឲ្យ ចូលនិវត្តន៍ !!!!! »» លោក ម៉ូត សុខគ្រី ហាកឹម ម៉ាស្ជិទ (ចៅអធិការវិហារ) អាល់ហាជីរិន ក្រុងប៉ោយប៉ែត និង គណះកម្មការ បងប្អូន ខ្មែរឥស្លាមបានចុះពិនិត្យ  និង  សួរសុខទុក្ខ   បងប្អូនខ្មែរឥស្លាម  ចំនួន១០គ្រួសារ   ដែលកំពុងខ្វះខាត  កន្លែងជម្រករស់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !!!!! »» បើកការដ្ឋាន សាងសង់ផ្លូវ ក្រវាត់ក្រុងទី៣ ឆ្លងកាត់តាមភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា »» ផ្ទះ៤ខ្នង នៅស្រុកអណ្តូងមាស ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង »» ចាប់ពីពេលនេះតទៅ ភ្ញាក់ងារនានាបូកទាំងស្ថាប័នកាំកុងត្រូល ត្រូវបានប្រមុខរាជរដ្ធាភិបាលកម្ពុជា សម្រេចអោយដកចេញពីតាមច្រកទ្វារព្រំដែនទាំងអស់ ដោយសម្រេច ទុកតែពីរ អង្គភាពតែ ប៉ុណ្ណោះគឺ ស្ថាប័នគយ និង នគរបាលអន្តោប្រវេសន៍ !!!!!!! »» ជនជាតិចិន២នាក់ ដែលវាយមនុស្សនៅក្នុង កាស៊ីណូ រងរបួស២នាក់ គំរាមយកប្រាក់ចំនួន១.០០០.០០០ដុល្លារ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ »» នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្ដីសម្រេច​ ដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ »» រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជំនះ៧ មករា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន »» អគ្គិភ័យឆាបឆេះ ស្ថានីយ៍ចែកចាយប្រេង មួយកន្លែង នៅម្ដុំផ្សារបឹងសាឡាងថ្មី សំណាងល្អ មិនមានអ្នករងគ្រោះ

រដ្ឋបាល​ខេត្តកំពត ​បើកកិច្ចប្រជុំ​សាមញ្ញ ក្រុមប្រឹក្សាលើកទី៥៦ ​អាណត្តិទី២

ខេត្តកំពត៖នៅពីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ រដ្ឋបាលខេត្តកំពតបាន​បើកកិច្ចប្រជុំ​សាមញ្ញក្រុម​ប្រឹក្សាខេត្តលើកទី៥៦ អាណត្តិទី២ របស់ខ្លួនក្រោមអធិបតីភាព លោក អ៊ឹ​ង ម៉េងហួរ ប្រ​ធានក្រុមប្រឹក្សាខេត្ត និងលោកជឹង ផល្លា អភិបាលខេត្តស្ដីទីតំណាង​លោក ជាវ តាយ អភិបាលនៃ​គណៈអភិបាលខេត្តកំពត។កិច្ចប្រជុំបានផ្ដោតលើរបៀបវារៈសំខាន់រួមមាន៖

ពិនិត្យអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ អាណត្តិ ទី២ របស់​ក្រុមប្រឹក្សា​ខេត្ត​។

ពិនិត្យ អនុម័ត លើកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៥ អាណត្តិទី២​របស់ក្រុម​ប្រឹក្សា​ខេត្ត​។ 

ពិនិត្យ អនុម័ត លើរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៨ ស្ដីពី ការអនុវត្តការងារ របស់រដ្ឋបាល​ខេត្ត​។ 

ពិនិត្យ ពិភាក្សា លើរបាយណ៍ប្រចាំឆ្នាំ ២០១៨ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ 

ពិនិត្យ អនុម័ត លើរបាយការណ៍ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុម​ប្រឹក្សា​ខេត្ត​ឆ្នាំ២០១៨។ 

ពិនិត្យ ​អនុម័ត លើសេចក្ដីសម្រេច ស្ដីពីការផ្លាស់ប្ដូរ និងបំពេញបន្ថែម នូវសមាសភាព​គណៈកម្មា​ធិកា​រលទ្ធកម្ម។

ពិនិត្យ អនុម័ត លើសេចក្ដីសម្រេច ស្ដីពីការផ្លាស់ប្ដូរ និងបំពេញបន្ថែម នូវសមាសភាពគណៈក​ម្មាធិការ​សម្របសម្រួលបច្ចេកទេសនិងបញ្ហាផ្សេងៗ។

លោក ជឹង ផល្លា អភិបាលរង តំណាង លោ​កជាវ តាយ អភិបាលខេត្តកំពត ក៏បានថ្លែងការកោត​សរសើរចំពោះក្រុមប្រឹក្សា​ខេត្តដែលតែងតែ​រួមសហការ និងលើកជាយោបល់ជាមួយគណៈអភិបាលខេត្ត ដើម្បីជំរុញកិច្ច​អភិវឌ្ឍន៍ខេត្តកំ​ពតកាន់​តែ​មានភាពរីកចម្រើន ដូចជាបញ្ហាដោះស្រាយនិងបញ្ហាការចាត់វិធានការលើការងារផ្សេងៗ គឺខេត្ត​តែង​តែអនុវត្តធ្វើឡើងផ្អែកទៅតាមតួនាទីនិងដែនសមត្ថកិច្ចរបស់រដ្ឋបាល ថ្នាក់ក្រុង ស្រុក ឃុំ សង្កា​ត់ ដែលបញ្ហាទាំងអស់នោះកើតឡើងក្នុងមូលដ្ឋាននៃការគ្រប់គ្រងរដ្ឋបាលនិមួយៗ។

លោក អ៊ឹង ម៉េង​ហួរ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការ​កោតសរសើរចំពោះគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គ​ភាពជុំវិញខេត្ត ដែលកន្លងម​កបានខិតខំជំរុញកិច្ចអភិវឌ្ឍន៍​មានការរីកចម្រើនក្នុង​ខេត្តគួរឲ្យកត់ស​ម្គាល់។

ជាមួយនេះ លោកក៏នៅតែសំណូមពរឲ្យមានការយកចិត្តទុកដាក់និងជំរុញបន្ថែមទៀត ពិសេ​សសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved