ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើកាចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ធ នៅភូមិក្បាលស្ពាន២

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ។

សូមជម្រាបដែរថា ពិធីនេះប្រព្រឹត្តទៅនៅបរិវេណនាគទិព្ធថ្មី ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា សម្រាប់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណ:ប្រព័ន្ធក្នុងខេត្តបន្ទាយមានជ័យមានចំនួន៤ក្រុម ដែលកំពុងអនុវត្តការងារ។ក្រុមដែលកំពុងអនុវត្តនេះរួមមាន:
ក្រុមទី១/នៅសង្កាត់ភ្នៀត ក្រុងសេរីសោភណ្ឌ,ក្រុមទី២/នៅឃុំចំណោម ស្រុកមង្គលបូរី,ក្រុមទី៣/នៅឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ និងក្រុមទី៤/នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបន្តថា សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងសង្កាត់ប៉ោយប៉ែត កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តបានឯកភាពជាមួយអាជ្ញាធរមូលដ្ឋាន ជ្រើសរើសយកភូមិក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ជាតំបន់វិនិច្ឆ័យថ្មីដើម្បីធ្វើការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបញ្ជាក់ទៀតថា ការចុះបញ្ចីដីធ្លីមានជាប្រព័ន្ធមាន៥ដំណាក់កាល៖

ទី១/ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យការបង្កើតគណ:កម្មការរដ្ឋបាលការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយនិងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ។

ទី២/ប្រតិបត្តិការបច្ចេកទេសគីជាការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។

ទី៣/បិទផ្សាយជាសាធារណ:នូវឯកសារ នៃការវិនិច្ឆ័យ(ប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដីរយ:ពេល១៥ថ្ងៃដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដីនិងអ្នកពាក់ពន្ធ័ធ្វើកាផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ផុតរយះពេលកំណត់ នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

ទី៤/សម្រេចលើឯកសារវិនិច្ឆ័យរបាយការណ៏ពីលទ្ធិផលនៃការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យរបស់គណ:កម្មការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធចំពោះក្បាលដីណាពុំទាន់មានទំនាស់ និង។

ទី៥/ចុះបញ្ជីចេញបណ្ណ័ជូនម្ចាស់ដី។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់មន្ត្រីជំនាញពាក់ព័ន្ធសូមកុំឲ្យមានក្នុងការស៊ីសំណូកវាស់វែងមុនក្រោយ ដោយបើធ្វើក្នុងទិសដៅណា សូមឲ្យធ្វើតាមលេខរៀង ហើយសូមឲ្យមន្រ្តីជំនាញបំរើសេវាឲ្យបានល្អ កុំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved