ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការផ្លាស់មុខតំណែង ដល់ទៅពីរស្ថាប័ន នៅដើមឆ្នាំ ២០១៩ នេះ !!!!!! »» នៅដើមឆ្នាំ២០១៩នេះ មន្ត្រីគយ ចំនួន ២៧រូប ត្រូវបាន តែងតាំង ផ្លាស់ប្ដូរ និង ដាក់ឲ្យ ចូលនិវត្តន៍ !!!!! »» លោក ម៉ូត សុខគ្រី ហាកឹម ម៉ាស្ជិទ (ចៅអធិការវិហារ) អាល់ហាជីរិន ក្រុងប៉ោយប៉ែត និង គណះកម្មការ បងប្អូន ខ្មែរឥស្លាមបានចុះពិនិត្យ  និង  សួរសុខទុក្ខ   បងប្អូនខ្មែរឥស្លាម  ចំនួន១០គ្រួសារ   ដែលកំពុងខ្វះខាត  កន្លែងជម្រករស់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !!!!! »» បើកការដ្ឋាន សាងសង់ផ្លូវ ក្រវាត់ក្រុងទី៣ ឆ្លងកាត់តាមភ្នំពេញ និងខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា »» ផ្ទះ៤ខ្នង នៅស្រុកអណ្តូងមាស ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង »» ចាប់ពីពេលនេះតទៅ ភ្ញាក់ងារនានាបូកទាំងស្ថាប័នកាំកុងត្រូល ត្រូវបានប្រមុខរាជរដ្ធាភិបាលកម្ពុជា សម្រេចអោយដកចេញពីតាមច្រកទ្វារព្រំដែនទាំងអស់ ដោយសម្រេច ទុកតែពីរ អង្គភាពតែ ប៉ុណ្ណោះគឺ ស្ថាប័នគយ និង នគរបាលអន្តោប្រវេសន៍ !!!!!!! »» ជនជាតិចិន២នាក់ ដែលវាយមនុស្សនៅក្នុង កាស៊ីណូ រងរបួស២នាក់ គំរាមយកប្រាក់ចំនួន១.០០០.០០០ដុល្លារ ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះ »» នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្ដីសម្រេច​ ដកស័ក្ដិមន្ដ្រីនគរបាល ចំនួន០២នាក់ ដែលល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ »» រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៤០ នៃទិវាជ័យជំនះ៧ មករា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន »» អគ្គិភ័យឆាបឆេះ ស្ថានីយ៍ចែកចាយប្រេង មួយកន្លែង នៅម្ដុំផ្សារបឹងសាឡាងថ្មី សំណាងល្អ មិនមានអ្នករងគ្រោះ

រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីមិទ្ទីង រម្លឹកខួបទី៤០ ឆ្នាំនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧មករា ២០១៩)

ខេត្តកំពត:នៅព្រឹកថ្ងៃព្រហស្បតិ៍៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូនឹងថ្ងៃទី១១ខែមករា ឆ្នាំ២០១៩បានប្រារព្ធពិធីមិទ្ទីងរម្លឹកខួបទី៤០ ឆ្នាំនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧មករា ២០១៩) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត ប្រធានគណៈកម្មការទី១០ រដ្ឋសភា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងមានវត្តមានដែលបាននិមន្តអញ្ជើញចូលរួមជាគណៈអធិបតីនិងសមាជិក សមាជិកាក្នុងអង្គពិធីនេះដែរពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណបក្សខេត្តព្រមទាំងមន្ត្រីសង្ឃ ឯកឧត្ដម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ យុវជនគណបក្ស យុវជនកាកបាទក្រហម កាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង ២២០០នាក់។

នៅក្នុងអង្គរពិធីឯកឧត្តមបណ្ឌិតប៉ែន ស៉ីម៉ន បានអាននូវ សន្ទរកថា៖ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបទី៤០ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា(៧មករា ១៩៧៩-៧មករា២០១៩)នារាជធានីភ្នំពេញកាលពី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ។

តាមរយៈសន្ទរកថារបស់សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់រំឭកថាជ័យជម្នះ៧មករាគឺជាថ្ងៃប្រវត្តិរសាស្ត្រ បានសង្គ្រោះទាន់ពេលវេលានូវអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលរស់រានមានជីវិតសពថ្ងៃ បានធ្វើអោយរាល់តម្លៃ ទាំងស្មារតី និងសម្ភារៈរបស់ប្រជាជនខ្មែរដែលត្រូវបានកសាងពូនជ្រំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួន ហើយបានស្រកស្រុតស្ទើតែរលាយសាបសូន្យបាត់អស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត គ្រានោះ បានរស់ឡើងមកវិញ បានបិទបាំងទំព័រដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺ សករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍន៍ភាពសង្គម ជូនដល់ប្រជាជាតិដ៏កំសត់នៃយើង បានផ្ដល់ជូនប្រជាជនកម្ពុជា នូវសិទ្ធសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។

៧មករា១៩៧៩ ក៏បានរួមវិភាគទានដ៏សកម្ម ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ ដែលប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានជ័យជ័យជម្នះ ៧មករា ក៏គ្មានអ្វីៗ នៅថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លៃឬបំផ្លាញបានឡើយ។

នៅក្នុងសន្ទរកថាសម្ដេចតេជោក៏បានសង្កត់ធ្ងន់ជូននូវ ខ្លឹមសារ សារៈសំខាន់ៗជាច្រើនទៀត គឺដើម្បីបញ្ជ្រាបដល់មហាជន ប្រជាជន ពិសេសក្នុងស្រទាប់យុវជន អំពីអត្ថន័យ និងខ្លឹមសារជាប្រវត្តិសាស្ត្រ នៃថ្ងៃជ័យជម្នះ ៧មករា អំពីគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ថ្នាក់ដឹកនាំដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន អំពីសមិទ្ធផលធំៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ និងការប្តេជ្ញាចិត្តរបស់យើងលើមូលដ្ឋានជ័យជម្នះ ៧មករា និងនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ គឺយើងត្រូវការពាររាល់អ្វីៗទាំងអស់ ដែលយើងកំពុងឈានទៅមុខយ៉ាង ស្វាហាប់នាពេលនេះ។

ក្នុងពិធីបានបញ្ចប់បន្ទាប់ពីមានចំណាប់អារម្មណ៍របស់ក្រុមយុវជនតំណាងអង្គមីទ្ទីងក្នុងការប្ដេជ្ញាចិត្តការពាររាល់សមិទ្ធផលអ្វីៗទាំងអស់ ដែលយើងមាននិងកំពុងឈានទៅមុខយ៉ាង ស្វាហាប់នាពេលនេះនិងពិធីព្រលែងព្រាបបង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនតទៅថ្ងៃអនាគតជយោឈ្នះៗដោយលោកសឹងសុន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved