ខេត្តព្រះសីហនុ៖ជនសង្ស័យម្នាក់ដែលជាប់ពាក់ពន្ឋ័ករណីគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់ ចាប់ឃាត់ខ្លួន។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រលប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមកម្លាំងសមត្ថកិច្ចស្រុកព្រៃនប់បានឱ្យដឹងថា៖ជនសង្ស័យមានឈ្មោះ ស៊ិន សុផារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោះពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៥១កញ្ចប់ និងទូរស័ព្ទ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕