ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

ប្រជាពលរដ្ឋថៃ បានអមអរសារទរ នៃការដែលអង្គព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រឹត្យ កំណត់ថ្ងៃឲ្យរៀបចំការបោះឆ្នោតសកលជាផ្លូវការ ប៉ុន្តែកាលបរិច្ឆេទមិនទាន់បាននៅប្រកាសនៅឡើយទេ !!!!!

ប្រជាពលរដ្ឋថៃ បានអមអរសារទរ នៃការដែលអង្គព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រឹត្យ កំណត់ថ្ងៃឲ្យរៀបចំការបោះឆ្នោតសកលជាផ្លូវការ ប៉ុន្តែកាលបរិច្ឆេទមិនទាន់បាននៅប្រកាសនៅឡើយទេ !!!!!

ដោយះ លោក ណាង រដ្ឌា
ចេញផ្សាយថ្ងៃ ពុធ ៣រោច ខែ បុស្ស ឆ្នាំច សំរឹទ្ទិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

(រាជធានីបាងកក)៖

ព្រះរាជាណាចក្រថៃឡង់ដ៍ ដែលជា ប្រទេសនៅ ជាប់របងផ្ទះ នៃ ព្រះរាជាណាចក្រ កម្ពុជា បានបើកទំព័រ ប្រវត្តិសាស្ត្រថ្មី ក្រោយពី អង្គព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រថៃឡង់ដ៍ បានចេញព្រះរាជក្រិត្យ អោយគណះកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ កំណត់ថ្ងៃការបោះឆ្នោតសកល ។ បើតាមប្រភពសារព័ត៌មាននៅក្នុងប្រទេសថៃ បានអោយដឹងថា បើទោះជា អង្គព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រិត្យក៏ពិតមែន តែថ្ងៃដែលត្រូវកំណត់បោះឆ្នោតសកលនៅប្រទេសថៃនោះនៅមិនទាន់ដឹងនៅឡើយ។ ហើយការពន្យាពេលនៃការបោះឆ្នោត របស់ របបសឹកថៃតែងតែពន្យាពេលរហូតតែនៅទីបំផុតព្រះមហាក្សត្រថៃព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ឲ្យមានការ​​រៀបចំ​​ដំណើរ​ការបោះ​ឆ្នោត​​​​សា​​កល​ជា​ផ្លូវ​​ការ​ នៅក្នុង​ប្រទេសថៃ ខណៈកាល​​បរិច្ឆេទនៃការ​បោះឆ្នោត​ ដែល​បាន​ពន្យារ​ពេល​ជាច្រើនលើកច្រើន​សានេះនឹងត្រូវប្រកាស​ក្នុង​​ពេល​​ឆាប់ៗ​ខាង​មុខផងដែរ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ។

បន្ទាប់ពីការចេញព្រះរាជក្រឹត្យនាថ្ងៃ ពុធនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថៃ មានរយៈពេល ​០៥ថ្ងៃ ដើម្បីកំណត់​​ក៏ដូចជា​ប្រកាសកាល​បរិច្ឆេទ​នៃការ​បោះឆ្នោត។ កន្លងទៅនេះ​រដ្ឋាភិបាលយោធាថៃ​ធ្លាប់បានអះអាងថា ការបោះឆ្នោតនឹង​ប្រព្រឹត្តទៅ​​មិនឲ្យលើសពី​ខែកុម្ភៈឡើយ ប៉ុន្តែការចេញ​ព្រះរាជក្រឹត្យនាថ្ងៃនេះ​​​របស់ព្រះមហាក្សត្រថៃ មានន័យថា ​ថ្ងៃបោះឆ្នោត​ទំនង​​ជា​នឹងត្រូវលើកទៅដល់​យ៉ាងហោចណាស់ក៏​ខែមីនាដែរ។

ហើយថ្មីៗនេះ​ឧបនាយករដ្ឋមន្រ្តី​ថៃ លោក វីស្សានុ គ្រាង៉ាម (Wissanu Krea-ngam) បានលើកឡើងថា ថ្ងៃទី២៤ ខែមីនា ជាថ្ងៃសាកសម​បំផុត ព្រោះវា​​នឹងផ្តល់ពេល​គ្រប់គ្រាន់សម្រាប់ការធ្វើ​យុទ្ធនាការ​បោះឆ្នោត។ យ៉ាងណា​ក៏ដោយ ការបោះឆ្នោត​សាកលនៅប្រទេសថៃ​​ត្រូវគេ​រំពឹងថា​ នឹងប្រព្រឹត្តទៅ​ នៅមុនពិធីឡើង​គ្រងរាជ្យសម្បត្តិជាផ្លូវការ​របស់​ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ​ដែលនឹង​ប្រារព្ធឡើង​​នា​អំឡុងដើមខែឧសភា​។​សូមបញ្ជាក់និង ជម្រាបថា ការបោះឆ្នោត​សាកលនាឆ្នាំ២០១៩នេះ នឹង​ក្លាយជា​ការបោះឆ្នោត​តាមបែបលទ្ធប្រជាធិបតេយ្យ​លើកដំបូង គិត​​ចាប់តាំងពី​​រដ្ឋាភិបាល​យោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារ​ទម្លាក់​​​អតីតនាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាល​ពីជិត០៥ឆ្នាំមុន (កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤)៕

ដោយ : គេហទំព័រ សម្លេងជាយដែន
https:// www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved