ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ »» ឃាត់ខ្លួន ​ជនជាតិចិនចំនួន២នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក

រាជរដ្ឌាភិបាលថៃ ដែលដឹកនាំ ដោយយោធាថៃ បានយល់ព្រមរៀបចំការបោះឆ្នោតសកលជាតិ ទៅតាមព្រះរាជបញ្ជា របស់ព្រះមហាក្សត្រថៃ ដែលនឹងត្រូវធ្វើឡើង​នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ!!!!!

រាជរដ្ឌាភិបាលថៃ ដែលដឹកនាំ ដោយយោធាថៃ បានយល់ព្រមរៀបចំការបោះឆ្នោតសកលជាតិ ទៅតាមព្រះរាជបញ្ជា របស់ព្រះមហាក្សត្រថៃ ដែលនឹងត្រូវធ្វើឡើង​នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ!!!!!

ដោយះលោក ហុង រដ្ឌា,លោក ភៀង សុភា
ចេញផ្សាយថ្ងៃពុធ ៣រោច ខែ បុស្សឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩
ព័ត៌មានអន្តរជាតិ

(រាជធានីបាងកក)៖

ក្រុមមេដឹកនាំយោធាថៃ (military junta) បានទទួលយកព្រះរាជបញ្ជារបស់ព្រះមហាក្សត្រខ្លួន ក្នុងការកំណត់កាល​បរិច្ឆេទជាក់លាក់ នៃការរៀបចំ​ការបោះឆ្នោតជាតិនៅក្នុង​ប្រទេសថៃ ហើយត្រូវបានប្រកាស​ចេញជាផ្លូវការ នៅល្ងាចនេះ ដោយ​គណកម្មការ​រៀបចំការបោះឆ្នោតថៃ សម្រេចយកថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៩ ខាងមុខនេះជាថ្ងៃបោះឆ្នោត​សកល។ នេះបើតាមការ​​​ដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មាន Nikkei Asia នៅនាល្ងាច​ថ្ងៃ​ពុធ ទី២៣ ខែមករា ឆ្នាំ២០១៩នេះ។

ការប្រកាសអំពីកាលបរិច្ឆេទពិតប្រាកដនេះ ត្រូវបានធ្វើឡើងដោយគណកម្មការរៀបចំ​ការបោះឆ្នោតជាតិប្រទេសថៃ បន្ទាប់ពីប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលព្រះរាជក្រឹត្យរបស់​ព្រះមហា​ក្សត្រថៃព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ត្រូវបាន​ចេញផ្សាយ​ដោយក្នុង នោះ​ទ្រង់បានត្រាស់​បង្គាប់ឲ្យមាន ការរៀបចំ​ការបោះឆ្នោត​ជាផ្លូវការនៅ​ក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែពុំបាន​បញ្ជាក់លម្អិត​​អំពីកាលបរិច្ឆេទ ច្បាស់​លាស់នោះ​ឡើយ ទើបបានធ្វើឲ្យមហាជនថៃ​នៅមានភាពមន្ទិលដដែល។

បន្ទាប់ពីការប្រកាសរាជក្រឹត្យខាងលើនេះ រដ្ឋាភិបាលថៃដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវឲ្យ​គ្រប់បក្ស​នយោបាយ​ទាំងអស់ ចាប់ផ្តើមរៀបចំ​ធ្វើយុទ្ធនាការឃោសនារកសំឡេង​ឆ្នោត​ជាផ្លូវការ ហើយ​រដ្ឋាភិបាលក៏​បានណែនាំផងដែរឲ្យប្រជាពលរដ្ឋ និង​បក្សនយោបាយ​នានារបស់ថៃ ចាប់ផ្តើម​ដំណើរ​ការ​​របស់ខ្លួន​ ប្រកបដោយភាព​ចាស់ទុំផ្នែកនយោបាយ។

គួរជម្រាបថា ការបោះឆ្នោត​សកលនាឆ្នាំ២០១៩នេះ នឹង​ក្លាយជា​ការបោះឆ្នោត​តាមបែបលទ្ធប្រជាធិបតេយ្យ​លើកដំបូង គិត​​ចាប់តាំងពី​​រដ្ឋាភិបាល​យោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារ​ទម្លាក់​​​អតីតនាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាល​ពីជិត០៥ឆ្នាំមុន (កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤)។នៅពេលនេះ មិនមានព័ត៌មានបញ្ជាក់ថា លោកឧត្តមសេនីយ៏ប្រយុទ្ធ ចាន់អូចានិងក្រុមមន្ត្រីយោធារបស់លោកនឹងបើកគណបក្សនយោបាយមួយដែរឬយ៉ាងណានោះទេ ខណៈមហាជនថៃមើលឃើញថាក្រុមមេដឹកនាំយោធាថៃចង់ក្រាញអំណាចបន្តទៀត៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved