ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

រាជធានីភ្នំពេញ​៖​​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​មន្ត្រី​យោធា ដែល​ជា​ឧ​ត្ត​ម​សេនិយ៍​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ ដែល​មាន​លុយ​​ទិញ​ឡាន​ជិះ​ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ បើពុំដូច្នោះទេវា​នឹងធ្វើ​ឲ្យ​ខាតបង់​នូវចំ​ណូល​ថវិកា​ជាតិ​។

ដូច្នេះ​បុគ្គល​ទាំងអស់​ត្រូវ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ទាំងអស់គ្នា ដើម្បី​ពង្រឹង​វប្បធម៌​បង់ពន្ធដារ​ចូ​ល​ថវិកាជាតិ​។សម្តេចមានប្រសាសន៍បែបនេះក្នុង​ពិធី​រម្លឹក​ខួប​២០​ឆ្នាំនៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើ​ងគោក​នា​ព្រឹក​ ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៩នេះ។

ក្នុងនោះសម្ដេចបានមានប្រសាសន៍​ទៅ​កាន់ ​នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់​ឲ្យ​ចូលរួម​បង្ក្រាប​និងទប់ស្កាត់​ការរកស៊ី​គេ​ចពន្ធ ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ពន្ធដារ​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោហ៊ុន សែន បាន​ជំរុញ​ឲ្យ​គ្រប់​អង្គភាព​ទាំងអស់​មិនថាតែ​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ក្របខណ្ឌ​តែ​កងយោធពល​ខេមរ​ភូមិន្ទ​នោះទេ​តែ​កងកម្លាំង​ដទៃទៀត​ដូចជា​កង​នគរបាលជាតិ ​ក៏ត្រូវ​តែ​ចូលរួម​ដើម្បី​គាំទ្រ​ឲ្យ​អង្គភាព​ប្រ​មូល​ចំណូល​ថវិកាជាតិ​ទាំង​នៅ​ថ្នាក់ជាតិ​និងថ្នាក់ក្រោម​ជាតិខិតខំទប់ស្កាត់​ការរកស៊ី​គេចពន្ធ​ ទប់​ស្កាត់​នូវ​ឧ​ក្រិ​ដ្ឌ​កម្ម​ឆ្លងដែន​ ហើយ​ត្រូវដាក់​ទោសទណ្ឌ​ ចំពោះ​អ្នក​ដែល​រកស៊ី​ខុសច្បាប់។

សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា​៖ការរកស៊ី​ខុសច្បាប់​និង​ការពារ​អ្នករកស៊ី​ខុសច្បាប់ផលប្រយោជន៍​វា​បាន​ទៅ​តែម​នុស្ស២ឬ​៣នាក់ ប៉ុន្តែ​កងទ័ព​របស់​យើង​មាន​រាប់ម៉ឺន​នាក់ដូច្នេះ​នាយទាហាន នាយទា​ហានរង និង​ពលទាហាន មិនត្រូវ​អត់ឱន​ឲ្យ​បុគ្គល​មួយចំនួន​តូច​បំផ្លាញ​កិត្តិយស​និង​សេចក្តី ថ្លៃថ្នូរ​កងទ័ព​នោះទេ​។

​សម្តេច​តេ​ជោ​ ​បាន​ថ្លែង​ទៀតថា​៖​យើង​ត្រូវ​រួមគ្នា​មិនមែនជា​ភារកិច្ច​ដាក់​ដោយឡែក​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អង្គភាព​គយឬអង្គភាព​ពន្ធដារ​នោះទេ ​ប៉ុន្តែ​ត្រូវមាន​ការជួយ​គាំ​ទ្រ​ទាំងអស់គ្នា ​ហើយ​ខ្លួន​យើង​ម្នាក់ៗ​ក៏ត្រូវ​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ដូចគ្នា យើង​ម្នាក់ៗក៏​ត្រូ​បំពេញ​កាតព្វកិច្ច​ពន្ធដា​រ​ដូចគ្នា​អស់​ លោក​មាន​លុយ​ទិញ​ឡាន​ត្រូវខិតខំ​បង់ពន្ធ​ឡាន​ ការសុំ​រួច​ពន្ធ​ឡាន​គឺ​ជា​ការកាត់បន្ថយ​ចំណូល​ជាតិ​ហើយ​ឧ​ត្ត​ម​សេនីយ៍​មួយ​សុំ​​មិន​បង់ពន្ធ​ ហើយ​ឧ​ត្ត​ម​សេនីយ៍​នៅក្នុង​ជួរ​ទាហាន ហើយ​ឧ​ត្ត​ម​សេនីយ៍​នៅក្នុង​ជួរ​ប៉ូលិស​ក៏​សុំ រួច​បន្ត​ទៅដល់​ថ្នាក់​រដ្ឋមន្ត្រី សួរថា​តើ​យើង​បាន​លុយ​មកពីណា​​ចូល​ពន្ធ​រដ្ឋ​។

សូមបញ្ជាក់ដែរថា​៖នៅក្នុងឱកាសនោះដែរ​សម្តេចតេជោ បានអញ្ជើញ​ផ្តលកិត្តិយសដ៏ខ្បង់ខ្ពស់​បំពាក់គ្រឿងឥស្សរិយយស​ជូនដល់អង្គភាព នាយទាហាននិងពលទាហាន​ជា​ច្រើនរូប ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិកន្លងមក​នៅក្នុងបរិយាកាស​ស្និទ្ធស្នាល សប្បាយរីករាយ​យ៉ាងក្រៃលែង៕​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved