រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមានរៀបចំពិធិប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការ និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមជំរាបដែរថា៖នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ.នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ.អគ្គលេខាធិការរង.ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន និងមន្រ្តីនគរបាលជាតិ ព្រមទាំងមន្រ្តីរដ្ឋបាលស៊ីវិលប្រមាណ២១០រូបផងដែរ។
សូមដែរបញ្ជាក់ថា៖នាយនគរបាលជាតិ និងមន្រ្តីរដ្ឋបាលស៊ីវិលចំនួន០៦ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងនាព្រឹកនេះ។
ចំណែកនាយនគរបាលជាតិចំនួន១០រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ឯក,នាយនគរបាលជាតិចំនួន០៥រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ទោ,និងនាយនគរបាលជាតិចំនួន០៤រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ត្រីផងដែរ៕