ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ »» ឃាត់ខ្លួន ​ជនជាតិចិនចំនួន២នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក

ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់

ខេត្តបន្ទាយមាន​ជ័យ៖កម្លាំង​នគរបាល​ស្រុក​ថ្មពួក ​ដឹកនាំដោ​យលោកវរសេនីយ៍ត្រី សៅ សារឿន អធិការដ្ឋានន​គរបាល​ស្រុក​ថ្មពួក បានចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនជន​សង្ស័យ​បានចំ​នួន០​៥​នាក់​ ពាក់ពន្ឋ័ទៅនឹងករណីជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់។

បើតាមស​មត្ថកិច្ច​បាន​ឲ្យដឹងថា​៖​កាលពី​យប់​ថ្ងៃទី២៣ ខែមករា ​ឆ្នាំ២០១៩កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជន​សង្ស័យ​​ម្នាក់ឈ្មោះ​ប៉ុន​ ចាន់​ កុសល់(ចិត្ត)ភេទ​ប្រុស​អាយុ២៩ឆ្នាំ​ នៅ​ចំពោះមុខ​ស​មត្ថ​កិច្ច​ជន​សង្ស័យ​បាន​សារភាពថា​ រូបគេ​ពិតជា​ប្រើប្រាស់​គ្រឿងញៀន​ប្រាកដ​មែន​ដោយ​ខ្លួន​បាន​ទិញ​ថ្នាំញៀន​នេះ​ពី​ឈ្មោះ​ ឆ​យ ​រ៉ា​ទ្រី​ន ​ភេទ​ប្រុស​ អាយុ២៤ឆ្នាំ។

លុះ​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កម្លាំង​បាន​ឲ្យ​ឈ្មោះ ប៉ុន ចាន់​កុសល់ ទូរស័ព្ទ​ទៅ​ឈ្មោះ ឆ​យ រ៉ា​ទ្រី​ន ដើម្បី​ណាត់ជួប​គ្នា។

​ក្រោយមក​បាន​ឃាត់ខ្លួន​ឈ្មោះ ​ឆ​យ​ រ៉ា​ទ្រី​ន ​និង​ឈ្មោះ​ បួង​ ខេ​ម៉ា​ ភេទ​ស្រី​ អាយុ២៣ឆ្នាំ​​។ក្រោយមកសមត្ថកិច្ច​បាន​ឆែកឆេ​រ​កនៅលើ​ខ្លួន​ ដោយដកហូត​បាន​វត្ថុតាង​ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន២កញ្ចប់​ថង់​តូច ​ដប​ទឹក​សុ​ទ្ឋ​កែច្នៃ​សម្រាប់​ជក់​ចំនួន១ដែកកេះ​ចំនួន៣ និង​ទូរស័ព្ទ​ចំនួន៥គ្រឿង។

ជាងនេះទៀតសមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន២នាក់​ទៀត​នៅលើ​ផ្លូវជាតិ​លេខ​56A​ដែល​មាន​ឈ្មោះ​ពេជ្រ ​ហៀ​ង ​ភេទ​ប្រុស ​អាយុ២១​ឆ្នាំ និង​ឈ្មោះ​ ហ៊ួ​រ​ ឡង់ឌី(ម៉ាប់) ភេទ​ប្រុស​អាយុ២៨ឆ្នាំ។

​បច្ចុប្បន្ន​ជនសង្ស័យទាំង៥នាក់ខាងលើ កម្លាំង​ជំនាញ​កំពុង​សារ​សួរ​និង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្តតាមនិតិវិធី​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved