ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ »» ឃាត់ខ្លួន ​ជនជាតិចិនចំនួន២នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក

កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប

ខេត្តកែប៖​នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បានបើកកិច្ច​ប្រជុំផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់តំបន់វិ​និច្ឆ័យការចុះ​បញ្ជីដីធ្លីជា​លក្ខណៈប្រព័ន្ធ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិប​តីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អមដំ​ណើរដោយអស់លោក លោក​ស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញទូទាំងខេត្ត អភិបាលក្រុង អាជ្ញាធរដែនដី ព្រមទាំង​ប្រជាព​លរដ្ឋក្នុងមូលដ្ឋានខាងលើ។

លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹង​ថា​៖ក្រុមកា​រងារអនុវត្តកំណត់តំបន់វិនិច្ឆ័យចុះបញ្ជឺដីធ្លីនៅខេត្តកែប បាននិងកំពុងខិតខំ​ជំរុញការ​វាស់វែងដីធ្លី​ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនបងប្អូននៅតំបន់នេះ។

លោក​ប្រធានមន្ទីរបានបញ្ជាក់ទៀតថា​៖នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈ​ប្រព័ន្ធមាន​៥ដំណាក់​កាល៖

ត្រៀម​រៀបចំ គឺការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រ​ជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ប្រតិបតិ្ត​ការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និង​បញ្ជី​ឈ្មោះម្ចាស់ដី។

បិទផ្សាយជាសាធារណៈ​នូវឯកសារនៃការវិនិច្ឆ័យ(ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី)រយៈ​ពេល​១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសា​រនិងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។

សម្រេច​លើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការ​បិទផ្សាយជាសាធារណៈនូវឯក​សារនៃការវិនិច្ឆ័យរបស់គ​ណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើកា​រផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ។

ចុះបញ្ជីចេញប័ណ្ណ ​និងចែកប័ណ្ណ ជូនម្ចាស់ដី។

ក្នុង​ឱកាស​នោះ លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា ការប្រកាសកំណត់តំបន់​វិនិច្ឆ័យការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ពិតជាមានភាពងាយ​ស្រួលក្នុងការផ្តល់​សិទ្ធិកាន់កាប់ទ្រព្យ​សម្បតិ្តជូនប្រជាពលរដ្ឋ ព្រោះថាការកំណត់តំបន់វិនិច្ឆ័យនេះ ផ្នែកជំនាញនឹងផ្តល់​ជាប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី។

លោកបានបញ្ជាក់ទៀតថា​៖ការធ្វើប័ណ្ណកម្មសិទ្ធិគឺជារឿងមួយ​យ៉ាងសំខាន់សម្រាប់ការកំ​ណត់ព្រំប្រ​ទល់ដីធ្លីរបស់យើងយ៉ាងស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិពិត​ជាមានសារៈសំខាន់​សម្រាប់ការកំណ​ត់ដីធ្លី ចែកបន្តដល់កូន ចៅ ជំនាន់ក្រោយៗប្រើប្រាស់តាមតម្រូវការ ចាំបាច់ ដោយគ្មានជនណាម្នាក់​អាចកេង​បន្លំបានឡើយ។

លោកអភិបាលខេត្តបានបន្ថែមទៀតថា​៖ ពិតណាស់បើតំបន់​ណាមួយបានកំណ​ត់វិនិច្ឆ័យចុះបញ្ជីដី​ធ្លីរួចហើយនោះ គឺភូមិសាស្ត្រខាងលើ ដីពិតជាមានហាងឆេងខ្ពស់កប់ពពកមិនខានឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved