ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ »» ឃាត់ខ្លួន ​ជនជាតិចិនចំនួន២នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ

ខេត្តកំពង់ចាម៖នៅព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ​ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខា​ធិការស​មាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោ​យលោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រ​ធាន​សមាគ​មអតីតយុទ្ធជនខេត្ត បានអញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នងដែល​ជាអំណោយដ៏ថ្លៃថ្លា​​របស់សម្តេចអគ្គ​មហា​សេនាបតីតេជោ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហមកម្ពុជា ជូនអតីតយុទ្ធជនក្រលំបាក​៣​គ្រួសារ ​ជនពិការ​២គ្រួសារ និងជ​នមរណ​១​គ្រួសារ​ស្ថិតនៅក្នុងឃុំសំពងជ័យនិងឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

 

​ក្នុង​ឱ​កាស​នោះដែរទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំលឹកដល់​លោ​កមេឃុំ ជាប្រធានកិត្តិយស និងមេប៉ុ​ស្តិ៍រដ្ឋ​បាល ជាប្រធានសា​ខាសមាគមឃុំ​ទាំងអស់ បន្តខិតខំធ្វើអំពើល្អ ជំរុញ​ការផ្តល់​សេវាសា​ធារណៈ សេ​វារដ្ឋបាលនានា ជូនប្រជាពលរដ្ឋ និង​អតីតយុទ្ធជ​នក្នុងឃុំឲ្យកាន់តែ​មានតម្លាភាព​និងប្រសិទ្ធ​ភាព​ខ្ពស់​។​

 

ទេសរដ្ឋមន្ដ្រី ​គន់ គីម បានថ្លែងបន្តថា៖​នេះជាសក្ខីភាព​បង្ហាញឲ្យ​ឃើញពីការ​យកចិត្តទុកដា​ក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានគិតគូរ ដោះស្រាយជួយ​សម្រាលទុក្ខលំបាក​របស់​អតីតយុទ្ធជន តាមរយៈ​ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ប្រាក់ធា​នារ៉ាប់រងសង្គម ប្រាក់មរណសង្រ្គោះ ហើយថ្មីៗនេះ​បានផ្តល់​ជូននូវប័ណ្ណស​មាជិកបេឡារ​បបសន្តិសុខសង្គម ហៅកាត់ថា ​ប.ស.ស សម្រាប់ពិនិត្យព្យាបាលជំងឺ ដោយឥត​បង់ថ្លៃនៅតា​មមន្ទី​រពេទ្យរដ្ឋ​ថែមទៀ​ត​។

 

ក្រៅ​ពីនេះ​សមាគមអតីតយុទ្ធជនកម្ពុជា កំពុងមមាញឹកក្នុង​ការតម្រង់ទិសឆ្ពោះ​ទៅរកការសង់ជម្រកស្នាក់នៅឲ្យសមាជិកសមាគមក្រីក្រ ដែលមានដី​តែមានផ្ទះទ្រុឌទ្រោម មិនសម​រម្យ និងដោះស្រាយដីសម្បទានស​ង្គមកិច្ច ជូនអតីតយុទ្ធជន​ដែលគ្មានដី គ្មានផ្ទះ ខ្វះលទ្ធភាព​ពិត​ប្រាកដ ដើម្បីបានអាស្រ័យផល ដែលបានរួមចំ​ណែកយ៉ាងសំខាន់ដល់ការអនុវត្ត​គោលនយោ​បាយជាតិ ចំពោះអតីតយុទ្ធជន និងគោលនយោបាយគាំពារសង្គម ​របស់រាជរដ្ឋាភិបាលកម្ពុជា។

 

សូមបញ្ជាក់ដែរថា​៖អំណោយដែលទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់ជូន​អតីតយុទ្ធជនទាំង​៣​គ្រួសារ ក្នុង​១​គ្រួសារទទួលបាន អង្ករ​៥០គីឡូក្រាម,មី​១​កេស​,ទឹកសុទ្ធ​១​កេស,ទឹកក្រូច ទឹកផ្លែឈើ ១កេស, ទឹកស៊ីអ៊ីវ​១យួរ,ទឹកត្រី​១​យួរ,ត្រី​ខ​១យួរ,អំបិលអ៊ីយ៉ូដ​២កញ្ចប់និងថវិកា​៥០​ម៉ឺនរៀល​។ជាមួយនោះ បានឧបត្ថម្ភ​១​លានរៀល សម្រាប់ជួសជុលផ្លូវក្នុងឃុំ​,ជូនសាលាឃុំសំព​ងជ័យ​៥០​ម៉ឺនរៀល និងអ្នក​ចូលរួម​៤៩​នាក់ម្នាក់ៗ​ទទួលបានថវិកាចំនួន​២០,០០០​រៀល។

 

ជាមួយគ្នានេះ លោកឧត្តមសេនីយទោ ឯម កុសល ប្រធានស​មាគមអតីតយុទ្ធជន​ខេត្ត បានឲ្យដឹងថា៖មកដល់ពេលនេះ នៅទូទាំងខេត្តកំព​ង់ចាម សម្តេចតេជោ ហ៊ុន សែន ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសង់ផ្ទះជូនសមា​ជិកសមាគមក្រីក្រ ខ្វះ​លទ្ធភាព​សរុបចំនួន​៣៨​ខ្នង​។អតីតយុទ្ធជនក្រលំបាកទាំង​៣​គ្រួសារ ដែលទទួលបានផ្ទះថ្មី នា​ពេល​នេះ​រួមមាន៖ឈ្មោះគួន គីម ជនពិការ រស់នៅភូមិត្រពាំងស្លា ឃុំ​សំពងជ័យ, ឈ្មោះថៃ ធុល ជនពិការ រស់នៅភូមិ​សង្កែពង ឃុំស្រម៉រ និងឈ្មោះ គឹម សេងហ៊ន់ គ្រួសារជនមរណ​រស់​នៅភូ​មិត្រពាំងត្មាត ឃុំស្រម៉រ។

 

ទន្ទឹមនឹងនេះ បងប្អូនទាំង​៣​គ្រួសារ បានសម្តែង​ទឹកចិត្តសប្បាយរីក​រាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានគិតគូរពីសុខទុក្ខ និងជួយដោះស្រាយកា​រលំបាករបស់ពួក​គាត់ និងសូមគោរពជូនពរសម្តេចទាំងទ្វេ មានសុខភាពមាំមួន និងសម្រេច​បានជោគជ័យ​ក្នុងការដឹក​នាំ និងអភិវឌ្ឍន៍​ប្រទេស​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved