ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!!

គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!!

ដោយ : លោក ណាង រដ្ឌា , លោក ហុង រដ្ឌា
ចេញផ្សាយថ្ងៃ សៅរ៍ ៦ រោច ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ខែ មករា ឆ្នាំ ២០១៩
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ:

ប្រជាពលរដ្ឋចំនួន២៣៣គ្រួសារ ដែលជាគ្រួសារអតីតយោធិនពលីពិការនិងនិវត្តន៍ជន នៅភូមិបឹងជុង្រុក(ចំណុច៦៧១) ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឌមន្រី នៃ ព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ដល់ ពួកគាត់ ដែលត្រូវបានអ្នកមានអំណាច រំលោភបំពាន និងគំរាមគំហែង ដល់ការរស់នៅ របស់ពួកគាត់ ។ សូមបញ្ជាក់ថា គ្រួសារអតីតយោធិនពិការ និងនិវត្តន៍ជន ចំនួន២៣៣គ្រួសារដែលត្រូវបានរាជរដ្ឌាភិបាលកម្ពុជា ចេញ ស.ជ.ណ.លេខ៩០៦ ចុះថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណះរដ្ធមន្ត្រី តាមចំណារដ៏ខ្ពង់ខ្ពស់ របស់ សម្តេចនាយករដ្ឋមន្ត្រី តែត្រូវបានរដ្ឋឌាលីសាលាខេត្តបន្ទាយមានជ័យ និងរដ្ឌបាល សាលាស្រុកម៉ាឡៃ មិនព្រមអនុវត្តន៍ (នេះជាសំដីរបស់តំណាងប្រជាពលរដ្ឌ)។

សូមបញ្ជាក់ថា គ្រួសារអតីតយោធិនពលីពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ ត្រូវបាន ឯកឧត្តម ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានសរសេរលិខិតសុំអន្តរាគមន៍ គោរពជូនសម្ដេចតេជោ ហ៊ុន សែន សុំអោយសម្ដេចតេជោមេត្តាជួយអោយរដ្ឋបាលសលាខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ៩០៦ ចុះថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១១ របស់ ទីស្ដីការគណៈរដ្ឌមន្ត្រី តាមចំណារដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចតេជោ នាយករដ្ឌមន្ត្រី ។ សូមបញ្ជាក់ថាសព្វថ្ងៃនេះ ប្រជាពលរដ្ឌមានការលំបាក ត្អូញត្អែរថាពួកគាត់ ឋិតនៅក្នុងជីវភាពលំបាក ក្នុងស្ថានការណ៍ដោះស្រាយដីធ្លីមិនទាន់ចប់។

នៅក្នុងហ្វេសបុកឈ្មោះ TY VANNY’S POST បានដកស្រង់ប្រសាសន៍ឯកឧត្តម ប៉ែន អ៊ាន ដែលមានខ្លឹមសារថាះការមិនអនុវត្តន៍ស.ជ.ណ.លេខ ៩០៦ ចុះថ្ងៃទី ២៧ខែ មករា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី តាមចំណារដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០១១ បានបង្គាប់អោយសាលាខេត្តបន្ទាយមានជ័យ និងក្រសួងការពារជាតិ,វាស់ដីស្របតាមច្បាប់ភូមិបាល,ជូនប្រជាពលរដ្ឋគ្រួសារអតីតយោធិនពលីពិការនិងនិវត្តន៍ជន ២៣៣ គ្រួសារនៅភូមិបឹងជិតស្រុក (ចំណុច៦៧១) ឋិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនោះ ( គឺជាបទល្មើសរដ្ឌបាល)។ សូមបញ្ជាក់ថាកិច្ចអន្តរាគមន៍ របស់ ឯកឧត្តមប៉ែន អ៊ាន ជួយដល់គ្រួសារយោធិនពលីពិការទាំង ២៣៣ គ្រួសារ មានរយះពេល ជាង ៧ឆ្នាំ កន្លងមកហើយ នៅតែមិនទាន់មានដំណោះស្រាយជូន បងប្អូនគ្រួសារយោធិនពលីពិការនិងនិវត្តន៍ជន ទាំង២៣៣គ្រួសារនៅឡើយ។ ហេតុដូចនេះហើយបានជា ពួកគាត់ស្នើសុំអន្តរាគមន៍ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ នៃ រាជរដ្ឋាភិបាលកម្ពុជាមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង។ សារព័ត៌មានយើង មិនទាន់អាចសការបកស្រាយពី អាជ្ញាធរខេត្តនិងស្រុកបាននៅឡើយ ដោយខលទូរស័ព្ទចូល ពុំមានអ្នកលើកទូរស័ព្ទ សារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយពីអាជ្ញាធរខេត្តនិងស្រុកគ្រប់ម៉ោងធ្វើការ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved