ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ »» ប្រមុខ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍   សៅ សុខា បានចេញបញ្ជាឲ្យ ស៊ើបអង្កេត ជាបន្ទាន់ លើករណីដែល ប៉េអឹម ខេត្តព្រះសីហនុ បានប្រើហិង្សាលើករណីអនុវត្តសាលក្រមរបស់ តុលាការកំពូល ទៅលើប្រជាពលរដ្ឋ នៅ ខេត្តព្រះសីហនុ !!!!!!! »» គ្រួសារអតីតយោធិនពលីជនពិការ និង និវត្តន៍ជន ចំនួន ២៣៣ គ្រួសារ នៅភូមិជុង្រុក( ចំណុច ៦៧១) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សូមគោរពដ៏ខ្ពង់ខ្ពស់ សូមសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអោយ អាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្ត ស.ជ.ណ. លេខ ៩០៦ ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១១ របស់ទីស្ដីការគណៈរដ្ឌមន្ត្រី !!!!! »» ចាប់​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​ ចំនួន​០៥នាក់ ទៅប្រទេសដើមវិញ បន្ទាប់ពីរកឃើញ​ ឆ្លង​ដែន ចូលមក​ប្រកប​មុខរបរ ​លក់​ឆ្នោត​វៀតណាម​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ »» ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ​ប្រគល់ផ្ទះចំនួន​៣​ខ្នង ជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនក្រ​លំបាក​៣​គ្រួសារ ក្នុងឃុំសំពងជ័យ ​និងឃុំស្រម៉រ »» កិច្ចប្រជុំផ្សព្វផ្សាយ​ សេចក្តីប្រកាសកំណត់តំបន់ វិនិច្ឆ័យការចុះបញ្ជី ដីធ្លីជាលក្ខណៈ​ប្រព័ន្ធ ស្ថិតក្នុង​ភូមិអូរដូង​ ក្រោមអធិបតីភាព ​លោក កែន សត្ថា អភិបាលខេត្តកែប »» សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ អញ្ជើញជួ​បសំណេះ​សំណាល ជាមួយប​ងប្អូន​កម្មករ កម្មការិនី នៅខេត្តកំពត ប្រមាណ១១,៧៣៨នាក់ »» ជនសង្ស័យចំនួន៥នាក់ ដែលជា​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ »» លោក​សន្តិបណ្ឌិត ​ខៀវ សុភ័គ អញ្ជើញជា​អធិបតី ប្រកាស​​ចូល​កាន់​មុខតំណែង មន្រ្តីរាជការ និងបំ​ពាក់​ឋានន្តរស័ក្តិ ជូននាយគរបាលជាតិ និងមន្ត្រីរដ្ឋ​បាល​ស៊ីវិល នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ »» សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពា​វនាវ​ឲ្យ​មន្ត្រី​យោធា ដែលមាន​លុយ​​ទិញ​ឡាន​ជិះ ​សូម​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋ

ទី​បំផុត​សមត្ថ​កិច្ច​ចាប់វា​យ​ខ្នោះ ​ប្រធា​នក្រុមហ៊ុ​ន​អចលនទ្រព្យ រ​កស៊ី​ពុះ​ដីឡូ​តិ៍​លក់ ​ទិញក​ក់​លុយ​ហើយ​ បែរជា​គ្មាន​ដីឲ្យ

ខេត្ត​ក​ណ្ដា​ល៖​ស​មត្ថកិច្ច​បានចាប់ឃាត់ខ្លួន បុរស​ម្នាក់​ជាប្រធានក្រុមហ៊ុន​អចលនទ្រព្យ រកស៊ី​ពុះ​ដីឡូ​តិ៍​លក់ បន្ទាប់ពី​អតិថិជន​ទិញក​ក់លុយហើយ​ បែរជា​គ្មាន​ដីឲ្យ។​

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជន​សង្ស័​យ​មាន​ឈ្មោះ ​ភាព ​ប៊ុនធា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតារាជ ឃុំត្នោត ស្រុកក​ញ្ជ្រៀច ខេត្ត​ព្រៃវែង មានមុខរបរជាប្រធានក្រុមហ៊ុន ប៊ុនធា អចលនទ្រព្យ BTR សមត្ថកិច្ចឃាត់ខ្លួន ​កាល​ពីថ្ងៃទី​១ ខែមីនា ឆ្នាំ២០១៩ ​ម្សិលមិញនេះ ​នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តា​ល​។​

ក្រោយពីឃាត់ខ្លួន​សមត្ថកិច្ច​ដកហូតបាននូវវត្ថុតាងមួយចំនួន​រួមមាន៖
ទី១-កាំភ្លើងខ្លីម៉ាក K59 លេខEP7974 បង់០១គ្រាប់១២និងស្រោមកាំភ្លើងចំនួន៤ ។
ទី២-នាមប័ណ្ណក្រុមហ៊ុនមួយដុំ។ទី៣-ទូរស័ព្ទ​ដៃ៣គ្រឿង​។
ទី៤-ត្រាមូល(ក្រុមហ៊ុន​អចនលទ្រព្យ BTR។
ទី៥-ប័ណ្ណបើកបររថយន្ដ១។​
ទី៦-លិខិត​បញ្ជា​បេសកកម្ម ឈ្មោះ ភាព ប៊ុនធា អាវុធម៉ាកK59 លេខ7974។
ទី៧-​កាតអ្នកសារព័ត៌មាន០១។
ទី​៨-​លិខិត​បញ្ជាបេសកកម្មគេហទំព័រ អេជីជីញូធីវីអនឡាញ១​។
​ទី៩-កិច្ចសន្យាលក់ដី និងទទួល​ប្រា​ក់​ក​ក់​០១ក្បាល។ទី១០-កាបូបដៃ ពណ៌ខ្មៅ០១។
ទី១១-សៀវភៅ​កត់​ត្រា០២ក្បាល។
ទី១២-រថយន្ដម៉ាក TUNDRA ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 2AR-5086 មួយគ្រឿង។

ដោយឡែក​ជនរងគ្រោះមានចំនួន៣នាក់៖ ទី១-ឈ្មោះ ភឿន សាក់ឡេង ភេទ​ប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ​ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ ហុង លឹមហូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
​ទី៣-ឈ្មោះ វង្ស សុខខេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​រាជធានីភ្នំពេញ។

បើតាមជនរងគ្រោះបាន​ឲ្យដឹងថា​៖កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៨ ឈ្មោះ ហុង លឹមហូរ ឈ្មោះ ភឿន សាក់ឡេង និងឈ្មោះ វង្ស សុខខេង ដោយ​អ្នក​ទាំង​បីខាងលើ បានទៅ​ទិញដី​ពុះឡូតិ៍ពីក្រុមហ៊ុន ប៊ុនធា អចលនទ្រព្យBTR ដែលមានទី​តាំងនៅចំណុច ភូមិថ្មី ឃុំជ្រៃលាស់ ស្រុក​ពញាឮ ខេត្តកណ្តាលនិងទីតាំងមួយទៀត នៅចំណុច​ភូមិត្រ​ពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល។

ឈ្មោះហុង លឹមហូរ ទិញ២ឡូតិ៍ស្មើនឹង ១០គុណ២០ម៉ែត្រ ក្រុមហ៊ុនយកលុយកក់មុន​១.៩២០ដុល្លារអាមេរិក ឈ្មោះ ភឿន សាក់ឡេង ទិញដី​២ឡូតិ៍ ស្មើនិង១០គុណ​២០ម៉ែត្រ យក​លុយកក់មុន២.០០០ដុល្លារអាមេរិក និងឈ្មោះ វង្ស សុខខេង ទិញដី​១ឡូតិ៍ឲ្យលុយក្រុមហ៊ុន ភាព ប៊ុនធា មុនចំនួន៣.០០០ដុល្លារអាមេរិក។

​សរុប​ទឹក​ប្រាក់អ្នកទាំង៣ខាងលើ ក្រុមហ៊ុន ភាព ប៊ុនធា យកលុយអស់ចំនួន៦.៩២០ដុល្លារអាមេរិក ដោយសរុបទំហំដីចំនួន៥ឡូតិ៍ ស្មើនឹង (២៥គុណ​២០ម៉ែ​ត្រ) ដោយឈ្មោះ ភាព ប៊ុនធា ជាប្រធាន​ក្រុមហ៊ុន​សន្យាថា នឹង​ចេញ​ប្លង់រឹងឲ្យក្នុងរយៈ​ពេលបីខែ​ក្រោយ​។​

លុះដល់ថ្ងៃកំណត់អ្នកទាំង​បីខាងលើ បាន​មកសួរ​រកប្លង់ និងដីស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយ​ថា​គ្មានដីឲ្យទេ ហើយបាន​គេច​វេស និងមិនព្រមទទួលខុសត្រូ វជាមួយជនរងគ្រោះឡើយ ទើប​ភា​គីជនរង​គ្រោះសម្រេច​ដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្ដង​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved